ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវគេអារ.កសម្លាប់ ព្រោះនាងបដិសេដមិនព្រមរួមភេទជាមួយបុរសមានអំណាច

    BY Khmernote Media November 6, 2018
    ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវគេអារ.កសម្លាប់ ព្រោះនាងបដិសេដមិនព្រមរួមភេទជាមួយបុរសមានអំណាច

    ឥណ្ឌា ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវបានគេអារ.កសម្លាប់ ព្រោះតែនាងបដិសេដមិនព្រមរួមភេទជាមួយនឹងបុរសដែលមានអំណាចម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Salem រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ ស្រ្តីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់បញ្ជាក់ថា នាងជាកូនសិស្សសាលាម្នាក់។ ចំណែកឯបុរសជាអ្នកបង្កហេតុវិញមានឈ្មោះថា Dinesh Kumar ជាអ្នកមានទ្រព្យសម្បត្តិ និងមានឥទ្ធិពលម្នាក់ក្នុងតំបន់កើតហេតុខាងលើ។

    តាមអាជ្ញាធរប្រចាំតំបន់កើតហេតុបានឲ្យដឹងថា លោក Dinesh Kumar មានចេតនាចាប់រំលោភក្មេងស្រីរងគ្រោះខាងលើ យ៉ាងណាក្តីក្មេងស្រីរងគ្រោះបានបដិសេដ និងព្យាយាមតដៃទើបត្រូវគេវាយធ្វើបាបយ៉ាងខ្លាំង និងចុងក្រោយគេបានយកណ្តៀវមកអារ.ក នាងតែម្តង។ ពេលនេះជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួន តែប្រជាពលរដ្ឋក្នុងតំបន់កើតហេតុបារម្ភថា គាត់ទំនងជាមិនជាប់គុកយូរទេព្រោះគាត់ជាអ្នកមានលុយ និងមានឥទ្ធពល។ សូមបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌាករណីរំលោភបំពាន់ផ្លូវភេទ និងសិទ្ធស្រ្តីបានកើតមានជាញឹកញាប់ ហើយបើតាមរបាយការណ៍បានបង្ហាញថា ករណីប្រភេទនេះបានកើតឡើងប្រមាណជា ៤៧ ០០០ ករណីចាប់តាំងពីឆ្នាំ ២០១៦ មក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay