ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សារបស់អាមេរិកបានអះអាងថា វ៉ាក់សាំងដូសទី៣ នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើនរបស់វា ក្រោយរយៈពេល ៤ខែ

    BY autoadmin February 12, 2022
    ការសិក្សារបស់អាមេរិកបានអះអាងថា វ៉ាក់សាំងដូសទី៣ នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើនរបស់វា ក្រោយរយៈពេល ៤ខែ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយកាលពីម្សិលមិញ ដែលបានរកឃើញថា ដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំង Pfizer និង Moderna នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើន នៅក្នុងរយៈពេល ៤ខែ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាក់ដូសជំរុញនេះរួច។ ការសិក្សានេះបានប្រៀបធៀបពីរបៀបនៃអ្នកទទួលថ្នាំបង្ការ និងមិនបានចាក់វ៉ាក់សាំងបង្លារ ថាពួកគេនឹងតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ឬយ៉ាងណា។ វា​បាន​រក​ឃើញ​ថា វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ៨៧% សម្រាប់ពលរដ្ឋក្នុងអំឡុងពេល ២ខែ ​បន្ទាប់​ពី​ពួកគេ​បាន​ចាក់វ៉ាក់សាំង​លើក​ទី​៣ ប៉ុន្តែ​នៅ​ខែ​ទី​៣ វានឹងនៅសល់​ប្រសិទ្ធភាព​តែ ៦៦% ប៉ុណ្ណោះ។

    នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងមានភាពលេចធ្លោ វ៉ាក់សាំងដូសទី៣ មានប្រសិទ្ធភាព ៩១% ក្នុងការជួយមនុស្សដែលធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ដោយពួកគេមិនចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យឡើយ នៅក្នុងអំឡុងពេលក្រោយ ២ខែ បន្ទាប់ពីពួកគេទទួលបានដូសទី៣ ប៉ុន្តែវាមានប្រសិទ្ធភាពត្រឹមតែ ៧៨% នៅត្រឹមខែទី៤។ ការសិក្សានេះបានវិភាគទៅលើ អ្នកចូលបន្ទប់សង្គ្រោះបន្ទាន់ និងបន្ទប់ថែទាំចំនួន ២៤១,២០៤ នាក់ ហើយការចូលមន្ទីរពេទ្យចំនួន ៩៣,៤០៨ នាក់ នៅចន្លោះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ 2022។ CDC បាននិយាយថា វាជារឿងសំខាន់សម្រាប់មនុស្សក្នុងការពិចារណាក្នុងការទទួលបានកម្រិតថ្នាំបន្ថែមទៀត ដើម្បីបង្កើនឱកាសរបស់ពួកគេក្នុងការការពារពីជំងឺ COVID-19៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: