អន្តរជាតិ

សហរដ្ឋ​អាមេរិកស្នើ​ផ្តល់​ជូន​​កម្ចី​​រហូត​ដល់​ ១ ពាន់​លាន​ដុល្លារ​ ជូនដល់ប្រទេស​អ៊ុយក្រែន ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសនេះ

BY
autoadmin
February 15, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា សហរដ្ឋ​អាមេរិក​កំពុងស្នើ​ផ្តល់​ជូន​អ៊ុយក្រែន​នូវ​ការ​ធានា​កម្ចី​​រហូត​ដល់​ ១ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​សេដ្ឋកិច្ច​របស់​ខ្លួន​ ចំពេល​ប្រទេសអ៊ុយក្រែនមាន​សម្ពាធ​ពី​ការ​បង្កើន​យោធា​របស់​រុស្ស៊ី។ រដ្ឋលេខាធិការអាមេរិកលោក Antony Blinken និយាយថា ការផ្តល់ជូននេះ៖«នឹងជំរុញសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច កំណើន និងវិបុលភាពសម្រាប់ប្រជាជនរបស់ខ្លួន ប្រឈមមុខនឹងអាកប្បកិរិយាអស្ថិរភាពរបស់រុស្ស៊ី»។

រំលឹកដែរថា សហរដ្ឋអាមេរិកក៏ធ្លាប់បានចេញការធានាប្រាក់កម្ចីអធិបតេយ្យចំនួន ១ ពាន់លានដុល្លារ ដាច់ដោយឡែកពីគ្នាដល់អ៊ុយក្រែន នៅចន្លោះឆ្នាំ២០១៤ និង២០១៦ ហើយក៏បានផ្តល់ជំនួយអភិវឌ្ឍន៍ជាង ២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនផងដែរចាប់តាំងពីឆ្នាំ ២០១៥ ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: