បុគ្គលិកពេទ្យរាប់ពាន់នាក់នៅប្រទេសអូស្ត្រាលី បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មនៅរដ្ឋ New South Wales ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលចំពេលមានកង្វះខាតបុគ្គលិក
- BY
- autoadmin
- February 15, 2022
គិលានុបដ្ឋាយិការាប់ពាន់នាក់នៅក្នុងរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី បានប្រមូលគ្នាធ្វើកូដកម្ម ដើម្បីតវ៉ាប្រឆាំងនឹងប្រាក់ឈ្នួល និងកង្វះបុគ្គលិក ខណៈដែលរដ្ឋនេះកំពុងមានការកើនឡើងយ៉ាងខ្លាំងនូវករណីថ្មីៗ នៃជំងឺ COVID-19។ វាគឺជាសកម្មភាពតវ៉ាដំបូងបំផុតដែលធ្វើឡើងដោយគិលានុបដ្ឋាយិកា នៅក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ នៅចំពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បាននាំឱ្យមានការកើនឡើងនៃករណីថ្មីៗ ហើយធ្វើឱ្យប្រព័ន្ធធ្វើតេស្ត និងមន្ទីរពេទ្យរបស់ប្រទេសស្ថិតនៅក្រោមភាពតានតឹងបន្ថែមទៀត។

គិលានុបដ្ឋាយិការាប់ពាន់នាក់ និងបុគ្គលិកថែទាំសុខភាពផ្សេងទៀត បានដើរដង្ហែរតាមដងផ្លូវនៃទីក្រុងស៊ីដនី ដែលជាក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់រដ្ឋ NSW ។ ការទាមទាររបស់ពួកគេរួមមាន៖ សមាមាត្ររវាងគិលានុបដ្ឋាយិកាទៅអ្នកជំងឺ និងការដំឡើងប្រាក់ឈ្នួលលើសពី ២.៥%។ កូដកម្មបានបន្តបើទោះបីជាមានការបញ្ជាដោយស្ថាប័នដោះស្រាយវិវាទ បានទាមទារឱ្យមានការរំសាយវិញក៏ដោយ។ ជម្រាបដែរថា រដ្ឋ New South Wales មានចំនួនករណីនៃជំងឺ COVID-19 ច្រើនជាងគេបំផុតនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងករណីសរុបចំនួន ២.៥ លានករណី៕

អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






