Floyd Mayweather នឹងធ្វើការប្រកួតលើកដំបូងជាមួយអ្នកប្រដាល់ក្មេងល្ហក់របស់ជប៉ុន (មានវីដេអូ)
ថ្មីៗនេះ Floyd Mayweather បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទមួយថា ការប្រដាល់បន្ទាប់របស់លោកនឹងមិនប៉ះជាមួយជើងខ្លាំង Conor McGregor ឬ Khabib Nurmagomedov ដូចមុននោះទេ។ អ្នកប្រដាល់មិនដែលចាញ់រូបនេះនឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ជប៉ុនលោក Tenshin Nasukawa នៅក្នុងការប្រកួតមួយដែលត្រូវបានគេហៅថាជាការប្រកួតប្រជែងដ៏អស្ចារ្យ។
អ្វីដែលសំខាន់គឺថាការប្រយុទ្ធគ្នានឹងត្រូវធ្វើឡើងរវាងអ្នកប្រដាល់មិនដែលចាញ់ពីរនាក់ ដោយ Floyd Mayweather ធ្លាប់ប្រកួត៥០ដង ផ្ដួលគូរប្រកួតឲ្យសន្លប់ ២១ដង ហើយការប្រកួតចុងក្រោយនេះគាត់បានផ្តួល McGregor ស្របពេល McGregor បានផ្លាស់ប្តូរពីស្ថាប័ន UFC Octagon មកប្រដាល់សេរី។ ចំណែកគូរប្រកួតលោក Tenshin Nasukawa គឺធ្លាប់ប្រកួត ២៧ដង និងបានផ្ដួលគូរប្រកួតឲ្យសន្លប់ ២១ដង ។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ នៅ Saitama Super Arena ក្នុងប្រទេសជប៉ុន។

អត្ថបទ៖ លីដា
ប្រភព៖ yahoo