ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid ដាក់នុយធំដើម្បីប្ដូរយក Hazard ពីតោខៀវ Chelesa

    BY Khmernote Media November 5, 2018
    Real Madrid ដាក់នុយធំដើម្បីប្ដូរយក Hazard ពីតោខៀវ Chelesa

    ក្លឹបអធិរាជសរ Real Madrid បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ផ្ដល់ខ្សែប្រយុទ្ធ Marco Asensio ទៅកាន់ក្លឹបតោខៀវ Chelsea ដើម្បីជាថ្នូរទិញខ្សែប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

     

    ប្រធានក្លឹប Real Madrid លោក Florentino Perez មានបំណងចង់បានខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះមកជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបតែចាកចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះកន្លងមក។ ពេលនេះក្លឹបអធិរាជសរ Real Madrid បានរៀបចំសំណើរឯកសាររួចរាល់ហើយដើម្បីផ្ដល់ជូនខ្សែប្រយុទ្ធ Marco Asensio ទៅកាន់ក្លឹបតោខៀវ Chelsea ដើម្បីជាថ្នូរក្នុងការដោះដូរយកខ្សែប្រយុទ្ធ Eden Hazard រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះចាកចេញពីទឺកដីអង់គ្លេសមកកាន់ទឹកដីអេស្ប៉ាញ។

    ទោះជាយ៉ាងណាកិច្ចព្រមព្រៀងមួយនេះទំនងជាមិនអាចបញ្ចប់នៅខែមករានោះទេ ខណៈដែលលោក Santiago Solari ដែលជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបអធិរាជសរ Real Madrid កំពុងពេញចិត្តទំរង់លេងរបស់ខ្សែប្រយុទ្ធ Marco Asensio ហើយលោក Solari កំពុងមានការស្ទាក់ស្ទើរក្នុងការឲ្យ Asensio ចាកចេញពីក្លឹបអធិរាជសរ Real Madrid នៅក្នុងពាក់កណ្ដាលរដូវកាលនេះ។

    បុត្រ

    ប្រភព៖ Goal

    Share This Post: