ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាសូរណាស់! សាច់ញាតិជនរងគ្រោះទទូចទាំងទឹកភ្នែកចង់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយលើក្រុមហ៊ុន​ Lion Air

    BY autoadmin November 5, 2018
    អាសូរណាស់! សាច់ញាតិជនរងគ្រោះទទូចទាំងទឹកភ្នែកចង់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយលើក្រុមហ៊ុន​ Lion Air

    យ៉ាកាតា៖ សាច់ញាតិជនរងគ្រោះនៃឧបទ្ទវហេតុយន្តហោះក្រុមហ៊ុន​ Lion Air ដែលបានធ្លាក់ចូលសមុទ្រសប្តាហ៍មុននេះ និងបានសម្លាប់មនុស្ស ១៨៩នាក់ បានទទូចទាំងទឹកភ្នែកចង់បានចម្លើយពិតពីមន្ត្រី ដែលពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានអំពីដំណើរការស្រាវជ្រាវជុំវិញករណីធ្លាក់យន្តហោះនេះនៅឯសណ្ឋាគារមួយនៅទីក្រុងយ៉ាកាតា។

    នៅឯសន្និសីទសារព័ត៌មាននេះផងដែរ សាច់ញាតិជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា ពួកគេគឺជាជនរងគ្រោះ ហើយពួកគេចង់ឱ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅលើករណីមួយនេះ ហើយក្រុមអ្នកបច្ចេកទេសរបស់យន្តហោះនេះត្រូវតែទទួលខុសត្រូវយ៉ាងពេញលេញ។ ការលើកឡើងនេះគឺដោយសារគេរកឃើញថាក្រុមអ្នកបច្ចេកទេសទាំងនោះមិនបានសម្រួលបញ្ហាបច្ចេកទេសឱ្យបានត្រឹមត្រូវនោះទេ។ ពួកគេបានបន្តថា៖​ ពួកគេមិនចង់ឱ្យហេតុការណ៍បែបនេះបន្តមានមកលើប្រទេសឥណ្ឌូនេស៊ីដដែលៗនោះទេ។

    គួរឱ្យដឹងផងដែរថាចាប់តាំងពីឆ្នាំ ២០១២ ដល់ ២០១៧ ប្រទេសឥណ្ឌូនេស៊ីមានករណីឧប្បត្តិហេតុអាកាសចរណ៍ធ្ងន់ធ្ងរចំនួន​ ១៣៧ករណី ក្នុងនោះផងដែរ​ក្រុមហ៊ុន​ Lion Air ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ បានជាប់ពាក់ព័ន្ធលើឧប្បត្តិហេតុសុវត្ថិភាពផ្សេងៗយ៉ាងតិចណាស់ ១៥ករណីដែលវាច្រើនជាងក្រុមហ៊ុនអាកាសចរណ៍ដទៃ។ យ៉ាងណាមិញយន្តហោះក្រុមហ៊ុន​ Lion Air ត្រូវបានគេឱ្យដឹងថាបានបើកហួសល្បឿននិងធ្លាក់ចូលទឹកមួយទំហឹងតែម្តង។

    អត្ថបទ៖ លីដា
    ប្រភព៖​ yenisafak

    Share This Post: