ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រអប់ខ្មៅបង្ហាញពីមូលហេតុនៃការធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីហើយ គ្រាន់តែដឹងពីមូលហេតុភ្លាម សាច់ញាតិជនរងគ្រោះនាំគ្នាខឹងក្រុមហ៊ុន Lion Air យ៉ាងខ្លាំង

    BY Khmernote Media November 6, 2018
    ប្រអប់ខ្មៅបង្ហាញពីមូលហេតុនៃការធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីហើយ គ្រាន់តែដឹងពីមូលហេតុភ្លាម សាច់ញាតិជនរងគ្រោះនាំគ្នាខឹងក្រុមហ៊ុន Lion Air យ៉ាងខ្លាំង

    តាមរយៈទិន្នន័យក្នុងប្រអប់ខ្មៅរបស់យន្តហោះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញថា  យន្តហោះរបស់ក្រុមហ៊ុន Lion Air មានបញ្ហាជាមួយនឹងល្បឿនខ្យល់ទើបធ្វើឲ្យយន្តហោះធ្លាក់ក្រោយធ្វើការហោះហើរបានត្រឹមតែ១៣ នាទី។ ទិន្នន័យដែលគេទទួលបាននោះបានបង្ហាញទៀតថា ការពិតយន្តហោះមានបញ្ហាបច្ចេកទេសមួយនេះ លើការហោះហើរចំនួន៤ជើងរួចមកហើយ តែក្រុមការងារបញ្ជារការហោះហើរនៅតែមិនដោះស្រាយបញ្ហា និងអនុញ្ញាតឲ្យមានការហោះហើរជាធម្មតា។

    ទិន្នន័យនៅក្នុងប្រអប់ខ្មៅក៏បានបង្ហាញទៀតថា អ្នកបើកបរយន្តហោះបានផ្តល់សញ្ញាពីភាពមិនប្រក្រតីក្រោយហោះហើរបានបន្តិច តែពុំមានដំណោះស្រាយក្នុងការចុះចតដោយសុវត្ថិភាពណាមួយនោះទេ។ របាយការណ៍ខាងលើនេះបានធ្វើឲ្យសាច់ញាតិរបស់ជនរងគ្រោះខឹងនឹងស្ថាបនិកក្រុមហ៊ុន Lion Air ជាខ្លាំង ដោយពួកគាត់លើកឡើងថា ហេតុអ្វីបានជាក្រុមហ៊ុននៅតែអនុញ្ញាតឲ្យយន្តហោះនេះហោះហើរទៀត ទាំងដឹងថាយន្តហោះមានបញ្ហាទៅហើយ? នៅមុខសន្និសិទ្ធសារព័ត៌មាន តំណាងក្រុមហ៊ុន Lion Air បានអោនក្បាលសូមទោស ចំពោះមុខមហាជន និងបានទទួលស្គាល់ថា នេះជាកំហុសរបស់ក្រុមហ៊ុនដែលកើតចេញពីការមិនយកចិត្តទុកដាក់។ សម្រាប់ក្រុមការងារជួយសង្គ្រោះ និងស្វែងរកក្នុងសមុទ្រវិញ បានរកឃើញសាកសពជនរងគ្រោះចំនួន ១៤ នាក់ រួមជាមួយនឹង កាបូប កាតាបដាក់ខោអាវរបស់ជនរងគ្រោះជាង ១០០ ហើយមកទល់នឹងពេលនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay