សមត្ថកិច្ចចុះឃាត់ក្រុមហ៊ុន ដែលតែងតែប្រើល្បិចទូរស័ព្ទមកថា ត្រូវរង្វាន់ Power Bank ដើម្បីធ្វើនុយបញ្ឆោត
កំពង់ធំ៖ នៅរសៀលថ្ងៃទី៥ ខែវិឆ្ឆិការ ឆ្នាំ ២០១៨ កម្លាំងអធិការដ្ឋានក្រុងស្ទឹងសែន ចុះឃាត់ក្រុមហ៊ុន DUVERA KITCHEN Cambodia ដែលបានខលតាមទូរស័ព្ទទៅប្រជាពលរដ្ឋថា ពួកគេត្រូវរង្វាន់ ដើម្បីបញ្ឆោតនុយថាត្រូវរង្វាន់។ ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia មានទីតាំងនៅសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខាងលើខលតាមទូរស័ព្ទប្រាប់ថា ត្រូវរង្វាន់ ផូវើបេង Power Beng ដើម្បីបញ្ឆោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួលបង្ខំឲ្យទិញសម្ភារៈ ដែលមានតំលៃចាប់ពី១ពាន់ដុល្លារ រហូតដល់ទៅ៣ពាន់ដុល្លា តាមរយៈចាប់ឆ្នោត ដែលត្រូវបានគេរៀបជាអន្ទាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលបានចាត់ទុកជាជនរងគ្រោះ ខលប្តឹងសមត្ថកិច្ច ឲ្យធ្វើការសួរនាំបុគ្គលិកក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ដើម្បីបន្តនិតិវិធី៕


