ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់ខ្លួនជនជាតិចិនទាំងប្រុសទាំងស្រី ដកហូតគ្រឿងញៀនបានទាំងខ្លងៗតែម្តង

    BY Khmernote Media November 6, 2018
    ឃាត់ខ្លួនជនជាតិចិនទាំងប្រុសទាំងស្រី ដកហូតគ្រឿងញៀនបានទាំងខ្លងៗតែម្តង

    ក្រុងព្រះសីហនុ-នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានចុះបង្ក្រាបគ្រឿងញៀន១ករណីសហការជាមួយកម្លាំងព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៏ពិសេសកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងប៉ុស្តឹរដ្ឋបាលសង្កាត់លេខ៣ កាលពីម៉ោង០១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លូនបានជនសង្ស័យជាជនជាតិចិនចំនួន៥ នាក់ប្រុស៤នាក់ ស្រីម្នាក់ នៅភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហន។ នគរបាលបញ្ជាក់ថាជនសង្សយ័ រួមមាន៖

    + ទី១.ឈ្មោះ Liu.Chang Xinភេទប្រុសអាយុ២០ឆ្នាំជនជាតិចិន។
    + ទី២.ឈ្មោះ Liang Perngភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន។
    + ទី៣.ឈ្មោះChen WenJianភេទប្រុសអាយុ២០ឆ្នាំ ជនជាតិចិន។
    + ទី៤.ឈ្មោះHuang Xiongyuanភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន។
    + ទី៥.ឈ្មោះChen yudanភេទស្រីអាយុ២២ឆ្នាំជនជាតិចិន។

    វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ ខ្លង និងកញ្ចាប់ធំ១កញ្ចប់ ទូស័ព្ទ៣គ្រឿង រថយន្ត១ គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ ជនសង្សយ័និងវត្ថុតាង នគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay