អន្តរជាតិ
ប្រេស៊ីលបង្អួតយន្តហោះត្រីឆ្លាមដ៏ទាក់ទាញក្នុងពិព័រណ៍យន្តហោះរបស់ខ្លួននៅចិន
BY autoadmin
November 6, 2018
យន្តហោះគំរូ Embraer E190-E2 ដែលមានរូបរាងជាត្រីឆ្លាមដ៏គួរឱ្យចាប់អារម្មណ៍មួយនេះបានធ្វើដំណើរមកដល់ប្រទេសចិន ដើម្បីបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍ និងពិព័រណ៍យន្តហោះចិនលើកទី១២ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែវិច្ឆិកានៅក្នុងទីក្រុងចូហៃ ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ យន្ដហោះនេះផងដែរមានសមត្ថភាពហោះហើរបានដល់ទៅ ៦ម៉ោង។ យោងតាមសារពត៌មានសុីនហួរបានរាយការណ៍ថា យន្តហោះប្រមាណជាង១០០គ្រឿង ដែលផលិតដោយក្រុមអវកាស និងយានអវកាសធំៗ មកពីជុំវិញពិភពលោកនឹងត្រូវបានបង្ហាញវត្តមាននៅក្នុងពិព័រណ៍អាកាសប្រចាំឆ្នាំដែលចាប់ផ្តើមមានតាំងពីឆ្នាំ១៩៩៦ នេះ៕




អត្ថបទ៖ លីដា
ប្រភព៖ CGTN