ប្រធានាធិបតីលោក Volodymyr Zelenskyy បានប្រកាសដាក់ប្រទេសអ៊ុយក្រែនក្នុងភាពអាសន្ន
- BY
- autoadmin
- February 24, 2022
អ៊ុយក្រែនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅថ្ងៃពុធនេះ បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ។ វិធានការនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស បន្ថែមពីលើតំបន់ Donetsk និង Luhansk ដែលជាតំបន់កណ្តាលនៃជម្លោះ ដែលក្នុងនោះមានតំបន់មួយមានជម្លោះតាំងពីឆ្នាំ២០១៤ នៅពេលដែលពួកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ីបានកាន់កាប់ទីនោះ។ លោក Zelenskyy ក៏បានប្រាប់ឱ្យមានយោធាបម្រុងផងដែរ ដើម្បីបង្កើនការត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរដែលអាចកើតមានទាំងអស់។
![]()
កាលពីថ្ងៃពុធផងដែរ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអង្វរគណៈប្រតិភូនៅអង្គការសហប្រជាជាតិឱ្យជួយប្រទេសខ្លួន។ លោកបានអំពាវនាវឱ្យមាន «សកម្មភាពរហ័ស ជាក់ស្តែង និងម៉ឺងម៉ាត់ ដែលជាប្រភេទនៃសកម្មភាពថ្មី របស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលពាក់ព័ន្ធទៅនឹងកម្រិតនៃការគំរាមកំហែងមកលើយើងទាំងអស់គ្នា, មិនមែនត្រឹមតែអ៊ុយក្រែនដែលប្រឈមមុខនឹងថ្ងៃនេះ ដោយសារការឈ្លានពានរបស់រុស្ស៊ីនោះទេ»។ លោក Kuleba បាននិយាយថា ប្រជាជនអ៊ុយក្រែនគ្រាន់តែចង់បានសន្តិភាព។ លោកបាននិយាយថា ការចោទប្រកាន់របស់រុស្ស៊ីដែលថាអ៊ុយក្រែនកំពុងរៀបចំផែនការវាយលុកយោធានៅក្នុងតំបន់បំបែកគឺ «មិនសមហេតុផល»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






