ប្រជាជនអ៊ុយក្រែនជាច្រើននាំគ្នាសម្រុកភៀសខ្លួនចេញពីរដ្ឋធានីរបស់ខ្លួន បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសរុស្ស៊ី (មានវីដេអូ)
- BY
- autoadmin
- February 24, 2022
ប្រជាជនអ៊ុយក្រែនជាច្រើនបានភៀសខ្លួនចេញពីរដ្ឋធានីគៀវ (Kyiv) ខណៈដែលប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម «ការលុកលុយទ្រង់ទ្រាយធំ» លើទឹកដីកំណើតរបស់ពួកគេទាំងយប់។ ការផ្ទុះមួយត្រូវបានគេឮនៅម៉ោងប្រហែល ៥ព្រឹក (ម៉ោងក្នុងស្រុក) ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា វាជាការវាយប្រហារដោយមីស៊ីលពីសំណាក់ប្រទេសរុស្ស៊ី។ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានប្រកាសឡើងនៅក្នុងរដ្ឋធានី ដោយបានជំរុញឱ្យប្រជាជនត្រូវភៀសខ្លួន និងរកកន្លែងជ្រកកោន។ រូបភាពដែលបង្ហោះលើបណ្ដាញសង្គមបង្ហាញថា ពលរដ្ឋបានចាកចេញពីផ្ទះរបស់ពួកគេ ហើយនៅតាមផ្លូវ និងស្ថានីយ៍រថភ្លើងក្រោមដី ពោរពេញទៅដោយអ្នកដំណើរ។

ក្នុងសុន្ទរកថាទាំងយប់មួយ លោក Zelensky បាននិយាយថា ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាព ហើយលោក ពូទីន មិនបានអើពើនឹងការអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សាទេ។ យ៉ាងណាលោក ពូទីន បានប្រកាសពីសកម្មភាពយោធារបស់លោក ក្នុងអំឡុងពេលថ្លែងសុន្ទរកថាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ទង្វើនេះគឺជាការឆ្លើយតបទៅនឹងការគំរាមកំហែងពីអ៊ុយក្រែន។
យោធារុស្ស៊ីបាននិយាយថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន និងទ្រព្យសម្បត្តិយោធាផ្សេងទៀត ហើយមិនបានកំណត់គោលដៅតំបន់ដែលមានប្រជាជនរស់នៅនោះទេ។ ក្នុងការគំរាមកំហែងមួយ លោក ពូទីន បាននិយាយថា ការឆ្លើយតបរបស់ក្រុងម៉ូស្គូនឹងមានភ្លាមៗ ប្រសិនបើនរណាម្នាក់ព្យាយាមកំណត់គោលដៅលើរុស្ស៊ី។ លោកបាននិយាយថា រុស្ស៊ីមិនមានគោលដៅកាន់កាប់អ៊ុយក្រែនទេ ប៉ុន្តែការទទួលខុសត្រូវសម្រាប់ការបង្ហូរឈាមគឺស្ថិតនៅក្នុងដៃរបស់អ៊ុយក្រែន៕






អទ្ថបទ៖ លីដា
ប្រភព៖ Yahoo
- Share This Post:






