ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហេកឃឺ Anonymous បានប្រកាសសង្គ្រាមអ៉ីនធឺណេត ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក វ្ល៉ាឌីមៀ ពូទីន

    BY autoadmin February 25, 2022
    ក្រុមហេកឃឺ Anonymous បានប្រកាសសង្គ្រាមអ៉ីនធឺណេត ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក វ្ល៉ាឌីមៀ ពូទីន

    ក្រុមហេកឃឺ Anonymous បានបិទគេហទំព័ររដ្ឋាភិបាលរុស្ស៊ីជាច្រើន រួមទាំងសេវាព័ត៌មាន «Russia Today» ដែលគ្រប់គ្រងដោយរដ្ឋ។ ក្រុមហេកឃឺដែលកំណត់អត្តសញ្ញាណជា Anonymous បានប្រកាសថា ពួកគេបានបើកប្រតិបត្តិការអ៉ីនធឺណេត វាយប្រហារលើ RT.com បានមួយរយៈខ្លី ក៏ដូចជាគេហទំព័ររបស់វិមានក្រឹមឡាំង រដ្ឋាភិបាលរុស្ស៊ី និងគេហទំព័រក្រសួងការពារជាតិរុស្ស៊ី។ វេបសាយព័ត៌មាន RT.com បាន​បញ្ជាក់​ថា ​ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​គេហទំព័រ​មួយ​ចំនួន​មាន​ល្បឿន​យឺត ខណៈ​ពេល​ដែល​គេហទំព័រ​ផ្សេង​ទៀតត្រូវ offline ។ ការវាយប្រហាររបស់ក្រុម Anonymous គឺជាប្រភេទ DDoS ដែលវាអាចបង្អាក់ចរាចររបស់វេបសាយទាំងនោះ។

    ការប្រកាសសង្គ្រាមតាមអ៉ីនធឺណេតរបស់ Anonymous បង្កើនការរំពឹងទុកថា រុស្ស៊ីអាចនឹងត្រូវទទួលរងនូវការប៉ុនប៉ងលួចចូលជាប្រព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ មុនពេលការលុកលុយលើអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាល និងធនាគាររបស់ប្រទេសអ៊ុយក្រែន ត្រូវបានគេកំណត់គោលដៅដោយការវាយប្រហារតាមអ៉ីនធឺណេតដ៏ធំ ដែលត្រូវបានគេជឿថា ធ្វើឡើងដោយរុស្ស៊ី។ គួរឱ្យដឹងដែរថា ក្រុមហេកឃឺ Anonymous គឺជាសមូហភាពវិមជ្ឈការ ដោយគ្មានឋានានុក្រម ឬភាពជាអ្នកដឹកនាំ ហើយត្រូវបានគេដឹងថា បានដោះស្រាយបញ្ហាជាច្រើន ដោយការវាយប្រហារពីមុនៗ សំដៅលើ CIA រដ្ឋអ៊ីស្លាម និងសាសនាចក្រនៃវិទ្យាសាស្ត្រ (Church of Scientology)៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: