អាល្លឺម៉ង់នឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
- BY
- autoadmin
- February 28, 2022
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលលោកជឿថា វាគឺជាការគំរាមកំហែងដល់សន្តិសុខរបស់អឺរ៉ុប។ លោក Scholz បានប្រាប់ស្ថាប័ន Bundestag កាលពីថ្ងៃអាទិត្យថា អាល្លឺម៉ង់ត្រូវការវិនិយោគបន្ថែមទៀតលើសន្តិសុខជាតិ ដើម្បីការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។

លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់ប្រាក់ចំនួន ១០០ ពាន់លានអឺរ៉ូ ឬប្រហែល ១១២ ពាន់លានដុល្លារ ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនជារៀងរាល់ឆ្នាំ ដល់ជាង ២% នៃផលិតផលក្នុងស្រុកសរុប។
ការសម្រេចចិត្តនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងគោលនយោបាយការពារជាតិអាល្លឺម៉ង់ ដោយសារតែមតិសាធារណៈនៅក្នុងប្រទេស មាននិន្នាការអវិជ្ជមានចំពោះការពង្រីកយោធា ដោយសារតែវិប្បដិសារីអំពីសង្គ្រាមកាលពីអតីតកាល។ ថវិកាការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំ២០២១ មានចំនួនប្រហែល ១.៥% នៃផលិតផលក្នុងស្រុកសរុប ដែលទាបជាងគោលដៅ ដែលបានព្រមព្រៀងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ២% ៕

អត្ថបទ៖ លីដា
ប្រភព៖ France24
- Share This Post:






