ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បោះឆ្នោតនៅអាមេរិកថ្ងៃនេះ ទោះគណបក្សសាធារណរដ្ឋនិយមចាញ់ឆ្នោត ក៏លោក Trump និយាយថាវាជាជោគជ័យយ៉ាងធំធេងរបស់លោកដែរ

    BY autoadmin November 7, 2018
    បោះឆ្នោតនៅអាមេរិកថ្ងៃនេះ ទោះគណបក្សសាធារណរដ្ឋនិយមចាញ់ឆ្នោត ក៏លោក Trump និយាយថាវាជាជោគជ័យយ៉ាងធំធេងរបស់លោកដែរ

    បន្ទាប់ពីចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ទី០៦​ ខែវិច្ឆកានេះហើយនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅលទ្ធផលនេះថា ”ជោគជ័យយ៉ាងធំធេង” ទោះបីជាគណបក្សសាធារណរដ្ឋរបស់លោកបានបាត់បង់ការគ្រប់គ្រងទៅលើតំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិកក៏ដោយ។

     

    គណបក្សសាធារណរដ្ឋនិយមបានកាន់កាប់នៅព្រឹទ្ធសភាជាច្រើនឆ្នាំដោយមានការប្រកួតប្រជែងយ៉ាងលំបាកពីគណបក្សធំៗផ្សេងទៀត យ៉ាងណាមិញអណត្តិនេះ គណបក្សប្រជាធិបតេយ្យបានកាន់កាប់តំណាងព្រឹទ្ធសភាសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ៨ឆ្នាំ ហើយវាក៏ជាឆ្អឹងទទឹងកសម្រាប់គណបក្សសាធារណរដ្ឋនិយមដែរដោយសារគណបក្សប្រជាធិបតេយ្យនឹងអាចមានសិទ្ធក្នុងកិច្ចការរបស់លោក Donald Trump ។

    អត្ថបទ៖ លីដា

    ប្រភព៖ channelnewsasia

    Share This Post: