ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្លាំងបាត់! ក្មេងស្រីអាយុ១០ឆ្នាំសោះហ៊ានប៉ងសម្លាប់ទារក ដែលទើបនឹងកើត (មានវិដេអូ)

    BY autoadmin November 7, 2018
    ខ្លាំងបាត់! ក្មេងស្រីអាយុ១០ឆ្នាំសោះហ៊ានប៉ងសម្លាប់ទារក ដែលទើបនឹងកើត (មានវិដេអូ)

    អាមេរិក៖ ក្មេងស្រីអាយុ ១០ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ងសម្លាប់លើទារកអាយុ ៦ខែដោយជាន់លើក្បាលរបស់ទារកនោះជាច្រើនសារយ៉ាងពេញទំហឹង ដែលបណ្តាលឱ្យទារករងគ្រោះបែកឈាមពេញមុខយ៉ាងធ្ងន់ធ្ងរ។ ក្មេងស្រីនេះត្រូវបានគេចោទប្រកាន់ពីបទឃាតកម្មដោយចេតនានៅឯកន្លែងថែរក្សាទារក និងក្មេងៗ មួយកន្លែងនៅក្នុងក្រុងTilden រដ្ឋWisconsin និងត្រូវពិន័យជាទឹកប្រាក់ ៥០,០០០ដុល្លារ។

    មូលហេតុដែលបណ្តាលឱ្យក្មេងស្រីដៃដល់នេះឈានទៅដល់ការប៉ងសម្លាប់នេះគឺដោយសារ រូបគេបានបីទារករងគ្រោះ ប៉ុន្តែក៏របូតចេញពីដៃធ្លាក់ដី ហើយទារករងគ្រោះក៏បានស្រែកយំជាខ្លាំង​។ ដោយសារខ្លួនភ័យនៅពេលទារកនោះយំយ៉ាងខ្លាំងផងនោះ រូកគេក៏ជាន់ក្បាលទារករងគ្រោះនឹងជើងរបស់ខ្លួនតែម្តង។ ចំណែកទារកនោះត្រូវបានគេឱ្យដឹងថាបានរងរបួសធ្ងន់ធ្ងរដោយសារកម្លាំង និងសម្ពាធពីការជាន់ក្បាលនេះ។

    ក្មេងស្រីអាយុ ១០ឆ្នាំដែលជាជនល្មើសនេះត្រូវបានកោះហៅចូលសារភាពខ្លួនកាលពីថ្ងៃចន្ទ នៅតុលាការ Chippewa County Circuit ដោយពិន័យជាទឹកប្រាក់ ៥០ ០០០ ដុល្លារ។ នៅក្រោមច្បាប់នៃរដ្ឋ Wisconsin ការចោទប្រកាន់ពីបទមនុស្សឃាតគឺត្រូវតែនាំយកជនជាប់ចោទទៅតុលាការប្រសិនបើជនជាប់ចោទមានអាយុ ១០ឆ្នាំ ឬចាស់ជាង៕

    ប្រភព៖ baltimore

    Share This Post: