ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រូបសំណាក​​តារាបាល់ទាត់ Mo Salah របស់​ Liverpool បានក្លាយជារូបសំណើចល្បីពេញអីនធើណេត

    BY autoadmin November 7, 2018
    រូបសំណាក​​តារាបាល់ទាត់ Mo Salah របស់​ Liverpool បានក្លាយជារូបសំណើចល្បីពេញអីនធើណេត

    តារាបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប Mo Salah ថ្មីៗនេះបានទទួលការកោតសរសើរនៅក្នុងប្រទេសកំណើតរបស់គាត់។ ដើម្បីអបអរលើភាពគោគជ័យរបស់គាត់ក្នុងការជួយដល់ក្លឹប Liverpool និងការជួយដល់ក្រុមជំរើសជាតិអេហ្ស៊ីបឱ្យបានចូលរួមព្រឹត្តការណ៍បាល់ទាត់ពិភពលោក FIFA ឆ្នាំ ២០១៨។ រូបសំណាកសំរិទ្ធនៃតារាបាល់ទាត់ Mo Salah ត្រូវបានបង្ហាញនៅក្នុងប្រទេសអេហ្ស៊ីប ប៉ុន្តែគួរឱ្យស្តាយវាមើលទៅមិនដូចជាគាត់ ហើយវាបានក្លាយទៅសំណើចដែលកំពុងតែល្បីលើអីនធើណេត។

    ពិធីបង្ហាញរូបសំណាកនេះគឺធ្វើឡើងនៅក្នុងវេទិកាយុវជនពិភពលោក (WYF) នៅទីក្រុង Sharm el-Sheikh ភាគខាងកើតខេត្ត Sinai ប្រទេសអេហ្ស៊ីប ដែលត្រូវបានចូលរួមដោយមនុស្សរាប់ពាន់នាក់រួមទាំងប្រធានាធិបតីអេហ្ស៊ីបលោក Abdul Fattah al-Sisi ផងដែរ។ រូបសំណាកសំរិទ្ធថ្មីរបស់ Mo Salah អាយុ ២៦ ឆ្នាំដែលមានក្បាលដ៏ធំ និងខ្លួនតូចចម្លែកមួយនេះបានក្លាយជាសំណើចពេញបណ្តាញសង្គមផ្សេងៗ ជាពិសេសគឺ Twitter ដែលអ្នកគាំទ្រទាំងនោះនិយាយថាវាមិនដូចជាលោក Mo Salah នោះទេតែវាគឺស្រដៀងអ្នកផ្សេង ហើយសម្រាប់អ្នកដទៃទៀតគឺបានចាប់ផ្តើមធ្វើ Photoshop Battle ដ៏កំប្លែង៖

    អត្ថបទ៖ លីដា
    ប្រភព៖ indianexpress

    Share This Post: