ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ក្នុងរយៈពេល ៦ថ្ងៃ នៃការចូលឈ្លានពានរបស់រុស្ស៊ី មានទាហានរុស្ស៊ី ៦,០០០ នាក់ បានបាត់បង់ជីវិត
- BY
- autoadmin
- March 3, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ទាហានរុស្ស៊ីប្រហែល ៦,០០០ នាក់ ត្រូវបានសម្លាប់ នៅក្នុងរយៈពេល ៦ថ្ងៃ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelenskyy បានសំដៅទៅលើការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើប៉មទូរទស្សន៍នៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន។ លោកបាននិយាយថា មីស៊ីលមួយគ្រាប់ក៏បានវាយប្រហារទីតាំងនៃកន្លែងរំលឹកវិញ្ញាណក្ខន្ធជនជាតិជ្វីហ្វ ដែលត្រូវបានសម្លាប់ដោយពួកណាស៊ីអាល្លឺម៉ង់ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ផងដែរ។ លោក Zelenskyy បាននិយាយថា រុស្ស៊ីកំពុងធ្វើឃាតជនរងគ្រោះនៃពិធីបុណ្យ Holocaust ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃពុធថា ទាហានរុស្ស៊ី ៤៩៨ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន និងជាង ១,៥៩៧ នាក់ បានរងរបួស។ នេះជាលើកទី ១ ហើយ ដែលរុស្ស៊ីបានបញ្ចេញចំនួនអ្នកស្លាប់ និងរបួសផ្នែកយោធារបស់ខ្លួន ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក៏បាននិយាយផងដែរថា ទាហានអ៊ុយក្រែនជាង ២,៨៧០ នាក់ ត្រូវបានសម្លាប់ ហើយយោធា និងសម្ភារៈផ្សេងទៀតប្រហែល ១,៥០០ គ្រឿង ត្រូវបានបំផ្លាញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






