ជំនួបចរចាលើកទី២ រវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយនេះ
- BY
- autoadmin
- March 4, 2022
អ្នកចរចាមកពីរុស្ស៊ី និងអ៊ុយក្រែន បានជួបគ្នាជាលើកទី២ សម្រាប់ការចរចាសន្តិភាពក្នុងប្រទេសបេឡារុស។ ពួកគេបានលេចចេញនូវកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយស្តីពីការការពារជនស៊ីវិល ប៉ុន្តែមិនមានកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីទេ។ ក្រុមអ្នកចរចាបានយល់ព្រមរៀបចំការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលជាប់នៅក្នុងការប្រយុទ្ធ ហើយខាងរុស្សីបានហៅវាថាជា «វឌ្ឍនភាពដ៏ច្រើន»។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីខាងអ៊ុយក្រែនបាននិយាយថា ពួកគេមិនទទួលបានអ្វីដែលពួកគេសង្ឃឹមឡើយ បើទោះបីជាពួកគេមិនបាននិយាយថាជាអ្វីក៏ដោយ។ ភាគីទាំង ២ ក៏គ្រោងនឹងជួបគ្នាម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបទឈប់បាញ់។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយថា ភាគីទាំង ២ បានឈានដល់ការយល់ដឹងអំពីការបង្កើត «ច្រករបៀងមនុស្សធម៌» ដែលជនស៊ីវិល អាចប្រើប្រាស់ដើម្បីជម្លៀសចេញពីទីតាំងមានជម្លោះ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពនៃការលុកលុយរបស់ខ្លួន។ លោកបាននិយាយថា ប្រតិបត្តិការយោធាពិសេស កំពុងដំណើរការយ៉ាងពិតប្រាកដតាមកាលវិភាគ ហើយគោលបំណងទាំងអស់កំពុងត្រូវបានសម្រេចដោយជោគជ័យ។ លោកបានបន្ថែមថា ជនជាតិរុស្ស៊ី និងអ៊ុយក្រែនគឺជា «មនុស្សតែមួយ»។ ប៉ុន្តែលោកបានចោទថា កងកម្លាំងអ៊ុយក្រែនបានធ្វើទារុណកម្ម និងសម្លាប់អ្នកទោសសង្គ្រាមរុស្ស៊ី។
ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានធ្វើការកត់សម្គាល់ផ្ទាល់ខ្លួនរបស់គាត់ ដើម្បីការឆ្លើយតបទៅកាន់លោកពូទីន។ លោកបាននិយាយថា ប្រជាជនរុស្ស៊ីគួរតែចាកចេញពីអ៊ុយក្រែន ប៉ុន្តែប្រសិនបើពួកគេស្នាក់នៅ នោះលោក និងប្រធានាធិបតីរុស្ស៊ី គួរតែអង្គុយចុះសម្រាប់កិច្ចពិភាក្សាដោយផ្ទាល់។ លោកបាននិយាយថា ប្រជាជនអ៊ុយក្រែន រួមទាំងកុមារតូចៗ កំពុងត្រូវបានគេបំផ្លាញ។ លោកបានបដិសេធថា ប្រទេសរបស់លោកមិនបានវាយប្រហាររុស្ស៊ីទេ ហើយលោកបាននិយាយថា ខ្លួនគ្មានគម្រោងធ្វើទេ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






