ឪពុកម្តាយគ្រប់រូប គួរទម្លាប់មិនឲ្យកូនតូចៗលេងទូរស័ព្ទ ឬ iPad យូរៗពេកទេ ប្រយ័ត្នកូនកើតមហារីកមិនដឹងខ្លួន
បច្ចុប្បន្ននេះក្មេងៗជាច្រើនមានទម្លាប់លេងហ្គេមតាមទូរស័ព្ទ ឬតាមកុំទ្យូរទ័រជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ដែលទម្លាប់អាក្រក់មួយនេះជារឿយៗត្រូវបានក្រុមអ្នកជំនាញអះអាងថា បង្កឲ្យមានគ្រោះថ្នាក់ជាខ្លាំងសម្រាប់សុខភាព។ តួយ៉ាងលទ្ធផលនៃការសិក្សាចំនួន៨០ ដែលបានសិក្សាលើក្មេងៗចំនួន ២០០,០០០ នាក់ សុទ្ធតែបានរកឃើញថា ទម្លាប់នៃការអង្គុយលេងហ្គេមទូរស័ព្ទយូរៗនេះ អាចបង្កឲ្យមានបញ្ហាភ្នែក ធ្លាត់លើលទម្ងន់ និងមានជំងឺមហារីក។ ការសិក្សាបានពន្យល់ថា នៅពេលដែលក្មេងតូចៗព្យាយាមសម្លឹងអេក្រង់ទូរស័ព្ទជាច្រើនម៉ោងជាប្រចាំនោះ វានឹងធ្វើឲ្យសមត្ថភាពផ្នែកចក្ខុរបស់ពួកគេចុះខ្សោយដូចជាឆាប់ម្ញ៉ូបភ្នែកជាដើម។
មួយវិញទៀតគេសង្កេតឃើញថា ពេលដែលពួកគេអង្គុយលេងហ្គេមពួកគេតែងញ៉ាំភេសជ្ជៈផ្អែមៗ ញ៉ាំអាហារផ្តេសផ្តាសច្រើន និងគ្មានពេលធ្វើលំហាត់ប្រាណនោះទេ ដែលវានឹងនាំឲ្យពួកគេមានជំងឺធាត់លើសទម្ងន់។ ការសិក្សាក៏បានរកឃើញទៀតថា ក្មេងៗដែលមានបញ្ហាធាត់លើសទម្ងន់គឺប្រឈមនឹងការកើតមានជំងឺមហារីកខ្ពស់ណាស់នៅពេលដែលពួកគេធំឡើង។ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ ម្តាយឪពុកគ្រប់រូបត្រូវចេះកំណត់ពេលវេលាឲ្យបានច្បាស់សម្រាប់ឲ្យកូនតូចៗលេងហ្គេម ហើយបើពួកគេអាចនៅឆ្ងាយពីការលេងហ្គេមបានគឺកាន់តែល្អ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail