ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឡង់គ្រីស័រស៊េរីទំនើបបើកលឿនដូចហោះព្រលះដើមឈើឆេះខ្លួនឯងសល់តែគ្រោងឆ្អឹង

    BY Khmernote Media November 8, 2018
    ឡង់គ្រីស័រស៊េរីទំនើបបើកលឿនដូចហោះព្រលះដើមឈើឆេះខ្លួនឯងសល់តែគ្រោងឆ្អឹង

    រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុកនឹងដើមឈើ បណ្តាលឲ្យរថយន្តក្រឡាប់ឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោង​១០ និង៥៥នាទី​យប់​ ថ្ងៃ​​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ មុខវិទ្យាល័យជាស៊ីមសាមគ្គី ក្នុង​សង្កាត់​បឹង​សាឡាង​​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំពេញ​។ រថយន្ត​ ដែលឆាបឆេះនោះ ម៉ាក​ ឡង់គ្រីស័រ ពណ៌​ស​ ពាក់​ផ្លាក​លេខ ​ភ្នំពេញ​ 2AV-0079 ​ហើយហេតុការណ៍នោះ​មិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ៕

    អត្ថបទ៖ ណា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay