អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា ស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសខ្លួនកំពុងប្រសើរឡើង ហើយអាចចាត់ទុកថាជាជំងឺឆ្លងត្រាំត្រែងតាមតំបន់នៅដើមខែកក្កដា
- BY
- autoadmin
- March 9, 2022
អ្នកនាំពាក្យរដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យបាននិយាយថា ស្ថានភាពជំងឺ COVID-19 នឹងប្រសើរឡើងគ្រប់គ្រាន់ ដើម្បីអាចចាត់ទុកថា ជាជំងឺឆ្លងត្រាំត្រែងតាមតំបន់នៅដើមខែកក្កដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោក Thanakorn Wangboonkongchana នៅក្នុងរបាយការណ៍របស់ខ្លួន ទៅកាន់នាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha បាននិយាយថា ក្រសួងសុខាភិបាលថៃបាននិយាយថា ស្ថានភាពជំងឺ COVID-19 កំពុងបន្តប្រសើរឡើង ដូច្នេះស្ថានភាពរបស់វាគួរតែត្រូវបានផ្លាស់ប្តូរទៅជាជំងឺឆ្លងត្រាំត្រែងធម្មតា (Endemic) នៅពាក់កណ្តាលឆ្នាំនេះ។

លោកបានបន្ថែមថា ស្ថានភាពជំងឺ COVID-19 ក្នុងប្រទេសថៃមានស្ថិរភាពល្អ ដោយសារការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រដ្ឋាភិបាល និងការថែទាំសុខភាពសាធារណៈដ៏ល្អ ហើយនាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha ក៏បានថ្លែងអំណរគុណដល់សាធារណជន ដែលមានជំនឿលើរដ្ឋាភិបាលរបស់លោក ដោយលោកបានបន្ថែមថា ទោះបីជាចំនួនករណីថ្មីនៅតែមានចំនួនច្រើនក៏ដោយ វាក៏បានចាប់ផ្ដើមថយចុះជាបណ្ដើរៗដែរ។ ជម្រាបដែរថា កាលពីថ្ងៃអាទិត្យ ប្រទេសថៃបានកត់ត្រាករណី COVID-19 ថ្មីចំនួន ២១,៨៨១ ករណី ដែលជាការធ្លាក់ចុះពីករណីថ្មីចំនួន ២២,៨១៨ ករណី ដែលបានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍ ទោះបីជាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៩ នាក់ ពី ៥២ នាក់ កាលពីថ្ងៃសៅរ៍ក៏ដោយ៕


អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand
- Share This Post:






