ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មហាសេដ្ឋី​ Warren Buffett ៖ បើចង់ក្លាយជាអ្នកវិនិយោគជោគជ័យត្រូវដឹងពី៩ចំណុចនេះ

    BY autoadmin November 10, 2018
    មហាសេដ្ឋី​ Warren Buffett ៖ បើចង់ក្លាយជាអ្នកវិនិយោគជោគជ័យត្រូវដឹងពី៩ចំណុចនេះ

    Warren Buffett គឺជាស្ថាបនិកវ័យ ៨៧ឆ្នាំ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ដែលមានទ្រព្យសម្បត្តិដ៏ទៅ ៨៧ពាន់លានដុល្លារ គាត់គឺជាមហាសេដ្ឋីដែលប្រាក់ច្រើនជាងគេបំផុត ហើយគាត់បានក្លាយជាមហាសេដ្ឋីដំបូងនៅពេលគាត់មានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ។ ជំនាញ និងភាពជោគជ័យរបស់លោក Warren Buffett ជាមួយទីផ្សារភាគហ៊ុនបានធ្វើឱ្យលោកទទួលបានឈ្មោះក្រៅថា “The Oracle of Omaha” ។

    វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនចង់ក្លាយជាអ្នកមានដូចលោក Warren Buffett តែយ៉ាងណាមិញក៏អរគុណដល់គាត់ដែលបានផ្តល់ដំបូន្មានល្អៗសម្រាប់ក្មេងជំនាន់ក្រោយដែលដើរតាមគន្លងរបស់គាត់ជាច្រើនឆ្នាំមកនេះ។ ខាងក្រោមនេះជាដំបូន្មានដ៏ល្អបំផុតទាំងប្រាំបួនរបស់លោកមហាសេដ្ឋី Warren Buffett ៖

    ១. វិនិយោគរយៈពេលវែង

    ដើម្បីរកលុយអ្នកវិនិយោគមិនគួរទិញភាគហ៊ុនដោយមានគោលបំណងដើម្បីតែលក់ចេញមួយមុខគត់នោះទេ។ លោក Warren Buffett ធ្លាប់បានលើកឡើងជាលើកដំបូងនៅក្នុងលិខិតរបស់ម្ចាស់ភាគហ៊ុន (shareholders’ letter) កាលពីឆ្នាំ១៩៨៨ ថា៖ ការកាន់ភាគហ៊ុនដែលយើងពេញចិត្តគឺ «ជារៀងរហូត»។ លោក Warren Buffett បានបន្តថាភាគហ៊ុនគួរតែលក់ចេញវិញនៅពេលដែលអ្នកត្រូវការលុយចំនេញទាំងនោះ មិនមែនលក់ចេញនៅពេលដែលអ្នកគិតថាជាយុទ្ធសាស្ត្រតបស់អ្នកនោះទេ។

    ២. រៀនអ្វីដែលថ្មីជានិច្ច និងត្រូវចេះបន្ទាបខ្លួន

    ជាច្រើនឆ្នាំកន្លងទៅ Warren Buffett បានផ្តល់ដំបូន្មានដល់សហគ្រិនម្នាក់ដោយគាត់បានប្រាប់សហគ្រិនម្នាក់នោះឱ្យរៀនពីអ្វីថ្មីៗ ប្រឈមមុខនឹងឱកាស និងតែងតែបន្ទាបខ្លួនជានិច្ច។ ទោះបីជាវាមិនមែនជាដំបូន្មានលើការវិនិយោគក៏ដោយ តែវាគឺជាយុទ្ធសាស្រ្តរបស់សហគ្រិនម្នាក់ៗក្នុងអាជីវកម្មឆ្លាតវៃ។ លោក Warren Buffett តែងតែអានកាសែតជារៀងរាល់ព្រឹក និងអានសៀវភៅពេញមួយថ្ងៃ ព្រោះទាំងនេះគឺជារបៀបដែលយើងនឹងទទួលបានចំណេះដឹង។

    ៣. វិនិយោគលុយផ្ទាល់ខ្លួន

    ការវិនិយោគដោយប្រើប្រាល់លុយកម្ចីនឹងធ្វើឱ្យមានហានិភ័យច្រើនជាងការវិនិយោគដោយប្រើប្រាស់លុយផ្ទាល់ខ្លួន ប្រសិនបើការវិនិយោគនោះបរាជ័យ។ លោកបាននិយាយថា៖ អ្នកនឹងសម្រេចចិត្តធ្វើរឿងមិនល្អនៅពេលដែលភាគហ៊ុនដែលអ្នកប្រើលុយកម្ចីយកមកវិនិយោគនោះធ្លាក់ចុះ មួយវិញទៀតបើអ្នកប្រើលុយផ្ទាល់ខ្លួន អ្នកនឹងមិនចាំបាច់ភ័យរឿងជំពាក់បំណុលគេនៅពេលដែលភាគហ៊ុនអ្នកធ្លាក់ចុះ។

    ៤. កសាងទំនាក់ទំនងឱ្យបានល្អ

    លោក Warren Buffett ធ្លាប់បានទៅសាកលវិទ្យាល័យមួយនៅរដ្ឋ Iowa​ និងបានផ្តល់ដំបូន្មានពីភាពជោគជ័យនិស្សិតនៅទីនោះ។ ពួកគេពិតជាបានភ្ញាក់ផ្អើលជាមួយនិងពាក្យពេជ្យការនិយាយស្តីរបស់គាត់ ពួកគេនិយាយថាលោក Warren Buffett បានបង្រៀនពួកគេឱ្យយល់ថា «អ្នកមិនអាចជំនួសទំនាក់ទំនងនិងឥរិយាបថរបស់អ្នក ជាមួយនិងចំនេះដឹងលើអាជីវកម្មបានទេ» ។

    ៥. សម្លឹងមើលទៅអនាគត មិនមែនពីអតីតកាល

    លោក Warren Buffett បានសរសេរកាលពីឆ្នាំ ១៩៥១ ថា៖ «ជាការពិតអ្នកវិនិយោគិននៅថ្ងៃនេះមិនទទួលបានប្រាក់ចំណេញពីកំណើនសេដ្ឋកិច្ចកាលពីម្សិលមិញនោះទេ» ហើយប្រយោគនេះគឺនៅតែជាការពិតដល់សព្វថ្ងៃ។ គាត់និយាយថា អ្នកវិនិយោគគួរតែសម្លឹងមើលពីអនាគត និងមិនគួរចាញ់បោកអតីតកាលដែលគ្មាននិរន្តរភាពនោះទេ។

    ៦. កុំសន្មតថាការចំណាយខ្ពស់គឺមានន័យថាសេវាកម្មល្អ

    លោក Warren Buffett បាននិយាយថា អ្នកមានមួយចំនួនចូលចិត្តវិនិយោគលើអ្វីដែលថ្លៃ ដោយគិតថាការចំណាយច្រើនគឺស្មើនឹងមានគុណភាពល្អ។ គាត់បន្តថា៖ «ទាំងអ្នកវិនិយោគខ្នាតធំ និងអ្នកវិនិយោគខ្នាតតូចគួរតែប្រកាន់យកនូវមូលនិធិលិបិក្រមដែលមានតម្លៃទាប» ។

    ៧. ជៀសវាងតាមការនឹកឃើញរបស់ខ្លួន

    កាលពីឆ្នាំ២០០៤​ គាត់បាននិយាយថា «ត្រូវមានចិត្តលោភលន់នៅពេលអ្នកផ្សេងកំពុងតែខ្លាច ហើយខ្លាចនៅពេលដេលអ្នកផ្សេងកំពុងតែលោភលន់»។ យុទ្ធសាស្ត្ររបស់លោក Warren Buffett គឺទិញពេលដែលវាចុះថោក ហើយលកវិញនៅពេលដែលវាឡើងថ្លៃ។

    ៨. ដឹងថាពេលណាដែលត្រូវដកខ្លួន

    គាត់បានលើកជាឧទាហរណ៍ពីប្រវត្តិកាលពីកាត់នៅក្មេង ដោយពេលនោះគាត់ភ្នាល់ចាញ់ការប្រណាំងសេះមួយ គាត់មិនអស់ចិត្តក៏ទៅចាក់ម្តងទៀត ហើយលទ្ធផលគឺគាត់នៅតែចាញ់ម្តងទៀត។ គាត់បន្តថាពេលខ្លះ នៅពេលដែលអ្នកបន្តធ្វើរឿងបរាជ័យដដែលៗ វានឹងធ្វើឱ្យអ្នកកាន់តែលង់ខ្លួនជ្រៅទៅៗ ជាការដែលល្អអ្នកគួរតែដឹងថាពេលណាដែលអ្នកត្រូវដកខ្លួន។

    ៩. កុំផ្តោតសំខាន់លើប្រាក់ខ្លាំងពេក

    លោក Warren Buffett បានឱ្យដំបូន្មានថា៖ កុំគិតពីរឿងលុយខ្លាំងពេក ពិតណាស់ថាមានលុយគឺល្អ តែអ្នកដែលជួយជំរុញនិងគាំទ្រអ្នករហូតដល់មានថ្ងៃនេះគឺសំខាន់ជាង។ គាត់បានប្រាប់ទៅកាន់និស្សិតម្នាក់ថា «នៅពេលដែលអ្នកមានអាយុស្មើខ្ញុំ អ្នកនឹងដឹងថាជោគជ័យពិតគឺមនុស្សដែលអ្នកគិតថាតែងតែស្រឡាញ់អ្នក ពិតជាស្រឡាញ់អ្នក» ៕

    អត្ថបទ៖ លីដា
    ប្រភព៖ businessinside

    Share This Post: