ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចង់ដឹងទេ សិស្សជាប់បាក់ឌុបនិទ្ទេស A ចំនួន ៤០៨ នាក់ ទទួលបានរង្វាន់អ្វីខ្លះពីសម្តេចតេជោ?

    BY Khmernote Media November 8, 2018
    ចង់ដឹងទេ សិស្សជាប់បាក់ឌុបនិទ្ទេស A ចំនួន ៤០៨ នាក់ ទទួលបានរង្វាន់អ្វីខ្លះពីសម្តេចតេជោ?

    កាលពីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស A ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    បន្ទាប់ពីបានសំណេះសំណាលជាមួយសិស្សានុសិស្សរួច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់និទ្ទេស (A) ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ៕

    ប្រភព និងរូបភាព៖ Samdech Hun Sen, Cambodian Prime Minister

    Share This Post:
    MPO4D jitutoto mpo4d Mpoplay