អន្តរជាតិ

ចិនចាប់ផ្ដើមមើលឃើញពីសន្ទុះកើនឡើងនៃករណីជំងឺកូវីដ១៩ថ្មីៗ ជាមួយនឹងករណីចំនួន ១,០០០ ករណីនៅថ្ងៃនេះ

BY
autoadmin
March 11, 2022

ប្រទេសចិនដីគោកបានរាយការណ៍ពីការឆ្លងថ្មីៗ នៃករណី COVID-19 ក្នុងស្រុកជាង ១,០០០ ករណី កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីទីក្រុងប៉េកាំងបានគ្រប់គ្រងការផ្ទុះឡើងដំបូងនៅដើមឆ្នាំ២០២០ ដោយសារតែការចម្លងរាលដាលនៃករណីជំងឺ COVID-19 អូមីក្រុង។ ទំហំនៃជំងឺរាតត្បាតចុងក្រោយបំផុត គឺតូចជាងកន្លែងច្រើនផ្សេងទៀត នៅខាងក្រៅប្រទេសចិនដីគោក ប៉ុន្តែការកើនឡើងនៃចំនួនករណីនេះ នឹងបន្ថែមសម្ពាធដល់មហិច្ឆិតា «ការបោសសំអាតថាមវន្ត» របស់ប្រទេសចិន ដើម្បីទប់ស្កាត់ការឆ្លងនីមួយៗឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។

យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសចិនបានរកឃើញការឆ្លងមេរោគក្នុងស្រុកចំនួន ៧០៣ ករណី សម្រាប់ថ្ងៃព្រហស្បត្តិ៍។ នោះគឺជាការកើនឡើងយ៉ាងខ្លាំងពីជាមធ្យមប្រហែល ១០ ករណី/ថ្ងៃ ក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំនេះ។ គណៈកម្មការសុខភាពជាតិបាននិយាយថា ករណី COVID-19 មានចេញរោគសញ្ញាក្នុងតំបន់ចំនួន ៣៩៧ ផ្សេងទៀត ត្រូវបានរាយការណ៍សម្រាប់ថ្ងៃទី១០ ខែមីនា។ ជម្រាបដែរថា ប្រទេសចិនមិនរាប់ករណី COVID-19 គ្មានរោគសញ្ញាទៅក្នុងទន្នន័យរបស់ពួកគេទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: