ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Google ផ្លាស់ប្តូរទៅជារូបវិមានឯករាជ្យ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា

    BY Khmernote Media November 9, 2018
    ក្រុមហ៊ុន Google ផ្លាស់ប្តូរទៅជារូបវិមានឯករាជ្យ ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺជាថ្ងៃគម្រប់ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធឡើង ដើម្បីរំឭកពីការទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការដណ្តើមបានឯករាជ្យសម្រាប់កម្ពុជានៅមុខព្រះបរ មរាជវាំងដោយមានការចូលរួមពីមហាជន និងការដើរព្យុះហយាត្រាផ្សេងទៀត។

    ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន Google ក៏បានផ្លាស់ប្តូររូបភាពរបស់ខ្លួននៅក្នុងទំព័រ Google.com ទៅជារូបវិមានឯករាជ្យ ដើម្បីជាការអបអរសាទរទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay