ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Volodymyr Zelenskyy ប្តេជ្ញាចិត្តនឹងបន្តទប់ទល់នឹងយោធារុស្ស៊ី ដោយមិនព្រមចុះចាញ់នោះឡើយ

    BY autoadmin March 12, 2022
    លោក Volodymyr Zelenskyy ប្តេជ្ញាចិត្តនឹងបន្តទប់ទល់នឹងយោធារុស្ស៊ី ដោយមិនព្រមចុះចាញ់នោះឡើយ

    ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តទប់ទល់នឹងយោធារុស្ស៊ី ដោយនិយាយថា ប្រទេសរបស់លោកនឹងមិនប្រគល់ទឹកដីរបស់ខ្លួនឡើយ។ លោក Zelenskyy បានបង្ហោះវីដេអូមួយកាលពីថ្ងៃសុក្រ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១៦ របស់ខ្លួន។ លោក​បាន​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​មាន​រយៈពេល​យូរ​ជាង​ការ​រំពឹង​ទុក​របស់​រុស្ស៊ី ៤ ដង។

    លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ត្រូវ​ការ​ពេល​វេលា និង​ការ​អត់ធ្មត់​បន្តិច​ទៀត ​ដើម្បី​ទទួល​បាន​ជ័យជម្នះ។ លោក​បាន​និយាយ​ថា អ៊ុយក្រែន​កំពុង​ធ្វើ​ឱ្យ​មាន​ការ​រីកចម្រើន​ជា​លំដាប់ ​ឆ្ពោះ​ទៅ​រក​គោលដៅ​នោះ។ លោក Zelenskyy បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគាំទ្រអ៊ុយក្រែន ដោយការពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: