ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីមួយចូលមួយ! យន្តហោះមួយគ្រឿងទៀតហើយដឹកមនុស្សជាង១០០នាក់ ជួបគ្រោះថ្នាក់ពេលចុះចត

    BY Khmernote Media November 10, 2018
    អស់ពីមួយចូលមួយ! យន្តហោះមួយគ្រឿងទៀតហើយដឹកមនុស្សជាង១០០នាក់ ជួបគ្រោះថ្នាក់ពេលចុះចត

    យន្តហោះ Boeing 757-200 របស់ក្រុមហ៊ុនអាកាសចរណ៍ Jamaica បានជួបគ្រោះថ្នាក់ និងបានបង្កឲ្យមានមនុស្ស ៦ នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិ Cheddi Jagan ទីក្រុង Guyana ប្រទេសអាហ្វ្រិកខាងត្បូង។ យោងតាមមន្រ្តីគ្រប់គ្រងការហោះហើរបានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះមានទិសដៅហោះទៅកាន់ទីក្រុង Toronto ប្រទេសកាដាណា យ៉ាងណាក្តីពេលធ្វើការហោះហើរបានបន្តិចយន្តហោះក៏មានបញ្ហា និងសូមធ្វើការចុះចតវិញជាបន្ទាន់ ហើយក្នុងពេលដែលយន្តហោះចុះវិញ វាបានបើកខុសផ្លូវ និងមានគ្រោះថ្នាក់តែម្តង។ យន្តហោះនេះមានផ្ទុកអ្នកដំណើរសរុប ១១៨ នាក់ រួមជាមួយក្រុមការងារហោះហើរ ៨ នាក់ផ្សេងទៀត។ សូមបញ្ជាក់ គ្រោះថ្នាក់នេះមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ ព្រោះថាក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺសុទ្ធតែរងរបួសស្រាលប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay