ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញថ្នាក់! គ្រូបង្រៀនច្រលំចាក់ភាពយន្តអាសអាភាសក្នុងម៉ោងរៀន (មានវីដេអូ)

    BY Khmernote Media November 10, 2018
    ផ្អើលពេញថ្នាក់! គ្រូបង្រៀនច្រលំចាក់ភាពយន្តអាសអាភាសក្នុងម៉ោងរៀន (មានវីដេអូ)

    ចិន៖ ការចាក់វីដេអូមេរៀន ដើម្បីបង្រៀនសិស្សគឺជាវិធីសាស្ត្របង្រៀនថ្មីមួយ ដែលអាចជួយឲ្យសិស្សយល់ពីមេរៀនបានល្អ​ ព្រោះថាក្នុងវីដេអូអាចមានទាំងការពន្យល់ច្បាស់លាស់រួមជាមួយនឹងសកម្មភាពជាក់ស្តែងទៀតផង។ យ៉ាងណាក្តី ពេលខ្លះមានគ្រូបង្រៀនមួយចំនួនបានច្រលំចាក់វីដេអូផ្សេងផ្តេសផ្តាសនៅក្នុងថ្នាក់រៀនផងដែរ ដូចជាក្នុងករណីមួយនេះ គឺគ្រូប​ង្រៀនម្នាក់បានច្រលំចាក់ភាពយន្តអាសអាភាសក្នុងម៉ោងបង្រៀន ខណៈមានសិស្សស្រីប្រុសជាច្រើននាក់កំពុងផ្តោតអារម្មណ៍មើលវីដេអូមេរៀនយ៉ាងយកចិត្តទុកដាក់។

    រឿងចៃដន្យមួយនេះបានកើតឡើងនៅក្នុងសាលកវិទ្យាល័យមួយកន្លែងក្នុងទីក្រុងតៃវ៉ាន់ប្រទេសចិន។ តាមរយៈវីដេអូបានប​ង្ហាញ លោកគ្រូបង្រៀនប្រុសម្នាក់ចាក់វីដេអូជាច្រើនអោយសិស្សមើល ហើយវីដេអូនោះបានលេងបន្តគ្នាគឺចប់វីដេអូមួយ​ចូលវីដេអូថ្មីមួយនេះ ហើយបន្តរហូតដល់មានអាសអាភាសមួយបានបង្ហាញឡើង និងធ្វើឲ្យសិស្សជាច្រើនស្រែកពេញថ្នាក់រៀន។ បន្តិចក្រោយមកទើបគ្រូបង្រៀននោះរត់មកបិទវីដេអូអាសអាភាសនោះវិញ។ វីដេអូនៃហេតុការណ៍នេះ ត្រូវបានសិស្សមួយចំនួនថតបាន​ និងយកទៅបង្ហោះពេញបណ្តាញសង្គមទៀតផង៕

    https://www.youtube.com/watch?time_continue=36&v=5T2jWV2vvHM

    https://www.youtube.com/watch?time_continue=2&v=818nVh0_334

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay