ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃាត់ខ្លួន​ស្ត្រី​១៣​នាក់​ស៊ីឈ្នួល​ពពោះ​ លក់​បន្ត​អោយ​ជនបរទេស​

    BY Khmernote Media November 10, 2018
    ឃាត់ខ្លួន​ស្ត្រី​១៣​នាក់​ស៊ីឈ្នួល​ពពោះ​ លក់​បន្ត​អោយ​ជនបរទេស​

    ​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​សែន​សុខ​ និង​អធិការ​នគរបាល​ខណ្ឌ​ បាន​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ចុះ​បង្ក្រាប​ទីតាំង​មួយ​កន្លែង​ ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស​ ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ដែល​ពពោះ​កំពុង​មាន​ទម្ងន់​១១​នាក់​ និង​ប្រុស​២​នាក់​ ហើយ​២​នាក់​ផ្សេង​ទៀត​ជា​ចុងភៅ​ ដែល​ទីតាំង​ខាងលើ​នេះ​ ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

    ​លោក​ ទូច​ សា​រ៉េ​ន​ នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ មិន​ទាន់​បាន​បញ្ជាក់​នៅឡើយ​ទេ​ ព្រោះ​លោក​ថា​ មនុស្ស​ទាំងអស់​កំពុង​តែ​ស្ថិត​ក្រោម​ការ​សួរនាំ​របស់​សមត្ថកិច្ច​ជំនាញ​ ដើម្បី​កសាង​សំណុំរឿង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ​។​

    ​គួរ​ជម្រាប​ថា​ ចំពោះ​ករណី​ពពោះ​ជំនួស​នេះ​នៅ​កម្ពុជា​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អំពើ​ខុសច្បាប់​ ខណៈ​ដែល​ក្រសួងមហាផ្ទៃ​ កំពុង​តែ​ធ្វើការ​ចងក្រង​ច្បាប់​ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ផង​ដែរ​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay