ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភរិយាអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនត្រូវជាប់ទោស១១ឆ្នាំ ពាក់ព័ន្ធនឹងលុយពុករលួយចំនួន​ ២០០លានដុល្លារតាំងពីឆ្នាំ១៩៧០ប្លាយ

    BY autoadmin November 10, 2018
    ភរិយាអតីតមេដឹកនាំផ្តាច់ការហ្វីលីពីនត្រូវជាប់ទោស១១ឆ្នាំ ពាក់ព័ន្ធនឹងលុយពុករលួយចំនួន​ ២០០លានដុល្លារតាំងពីឆ្នាំ១៩៧០ប្លាយ

    ភរិយាអតីតមេដឹកនាំហ្វីលីពីនលោកស្រី Imelda Marcos ត្រូវបានគេរកឃើញថា មានទោសពីបទពុករលួយចំនួន៧ករណី ដោយតុលាការប្រឆាំងអំពើពុករលួយក្នុងស្រុក Sandiganbayan នៅក្នុងដំណើរការនីតិវិធី ដែលមានរយៈពេល២៧ឆ្នាំ។ ក្រុមតុលាការ Sandiganbayan 5th Division ក៏បានដាក់ដីកាចាប់ខ្លួនស្ត្រីមេម៉ាយអាយុ ៨៩ឆ្នាំម្នាក់នេះកាលពីថ្ងៃសុក្រកន្លងទៅ។

    យោងតាមការរកឃើញរបស់តុលាការពិសេស លោកស្រី Imelda Marcos បានដាក់លុយ​ ២០០លានដុល្លារខុសច្បាប់នៅធនាគារស្វីសក្នុងឆ្នាំ ១៩៧០ក្នុងអំឡុងពេលគាត់នៅជាអភិបាលក្រុងម៉ានីល។ យ៉ាងណាមិញលោកស្រី  Imelda Marcos មិនមានវត្តមាននៅក្នុងតុលាការពេល ដែលលោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៦​ទៅ១១ឆ្នាំ ចំពោះការរំលោភលើច្បាប់ប្រឆាំងអំពើពុករលួយចំនួន៧ករណីនោះទេ ហើយលោកស្រីក៏ត្រូវបានគេកាត់ទោសឱ្យរួចទោសលើអំពើពុករលួយចំនួន ៣ ផ្សេងទៀតដែរ។

    កាលពេលប្តីរបស់គាត់ត្រូវបានដកដំណែងក្នុងឆ្នាំ ១៩៨៦​ តាមរយៈទស្សនាវដី “People Power Revolution” គេបានឱ្យដឹងថា លោកស្រីមានស្បែកជើងដល់ទៅ​ ៣០០០គូ​ និងកាបូប ដល់ទៅ៨០០ កាបូប។ លោកស្រីក៏មានជាប់ទាក់ទងនឹងឯកសារធនាគារ និងបានបង្កើតមូលនិធិសប្បុរសក្លែងក្លាយនៅ Liechtenstein និងកន្លែងផ្សេងទៀតដែរ ក្រោយមកត្រូវបានប្រើប្រាស់ដើម្បីបើកគណនីធនាគារសម្ងាត់នៅក្នុងប្រទេសស្វីស។

    ថ្វីបើមានភាពចម្រូងចម្រាសជុំវិញទ្រព្យសម្បត្តិពុករលួយរបស់គ្រួសារលោកលោកស្រី Imelda Marcos ក៏ដោយក៏ «មេអំបៅដែក» មួយនេះត្រូវបានជ្រើសរើសជាតំណាងសភាដល់ទៅ ៤ដង ហើយបច្ចុប្បន្នគាត់ក៏ជាអភិបាលរដ្ឋ Ilocos Norte។ លោកស្រី Imelda Marcos ត្រូវបានដកហូតសិទ្ធិពីការកាន់តំណែងសាធារណៈដោយតុលាការផងដែរ។ យ៉ាងណាមិញសេចក្តីរាយការណ៍របស់រ៉យទ័របាននិយាយថាដីកាចាប់ខ្លួនរបស់លោកស្រីមិនទាន់ត្រូវបានគេយកមកអនុវត្តនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: