ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនបើកពិព័រណ៍នាំចូលអន្ដរជាតិដ៏ធំដំបូងគេបង្អស់របស់ពិភពលោកនៅសៀងហៃ

    BY autoadmin November 14, 2018
    ប្រទេសចិនបើកពិព័រណ៍នាំចូលអន្ដរជាតិដ៏ធំដំបូងគេបង្អស់របស់ពិភពលោកនៅសៀងហៃ

    ប្រទេសចិន៖ ទីក្រុងសៀងហៃបានបើកពិព័រណ៍នាំចូលអន្ដរជាតិដំបូងគេបង្អស់របស់ពិភពលោក CIIE រៀបចំដោយក្រសួងពាណិជ្ជកម្មនិងគាំទ្រដោយអង្គការពាណិជ្ជកម្មពិភពលោក។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE បានចាប់ផ្តើមបើកដំណើរការថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ​២០១៨ និងដំណើរការរយៈពេល០៥ ថ្ងៃ។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE នេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិនៅសៀងហៃ ក្នុងគោលបំណងលើកកម្ពស់ការបើកចំហទីផ្សារយ៉ាងសកម្មទៅកាន់ពិភពលោក។

    ពិព័រណ៍នាំចូលអន្ដរជាតិ ឬព្រឹត្តិការណ៍បែបនេះគឺបានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសចិនដើម្បីបើកទីផ្សាររបស់ខ្លួនទៅឱ្យពាណិជ្ជករបរទេស ឥទ្ធិពលរបស់ពិព័រណ៍នេះនឹងមានសារៈសំខាន់មកលើប្រទេសចិន។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE នឹងក្លាយចំណុចសំខាន់មួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មលើកកម្ពស់សកលភាវូបនីយកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកបើកចំហ។

    ពិព័រណ៍នេះត្រូវបានពិភាក្សាអំពីបញ្ហាសំខាន់ៗនៃពាណិជ្ជកម្មបរទេស និងការកែលម្អ «អភិបាលកិច្ចសេដ្ឋកិច្ចជាសកល» ដែលត្រូវចូលរួមដោយអ្នកនយោបាយ អ្នកជំនួញ អ្នកតាំងពិព័រណ៍ និងអ្នកទិញដែលមានជំនាញពីគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក។ សហគ្រាសដែលមកពីជាង ១០០ប្រទេស និងតំបន់នានាត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងពិព័រណ៍នាំចូលអន្ដរជាតិ CIIE នេះ។ លើសពីនេះទៀតពិព័រណ៍នាំចូលអន្ដរជាតិ CIIE នឹងអញ្ជើញសហគ្រាសចិនមកពីទូទាំងប្រទេសរបស់ខ្លួន ក៏ដូចជាពាណិជ្ជករមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍមផងដែរ។ ពិព័រណ៍នាំចូលអន្ដរជាតិ CIIE នេះត្រូវបានប៉ាន់ប្រមាណថាមានភ្ញៀវក្នុងស្រុក និងបរទេសចំនួន ១៥០ ០០០ នាក់នឹងចូលរួមនៅក្នុងពិព័រណ៍នេះ។

    ប្រភព៖ thenanjinger

    Share This Post: