ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ
- BY
- autoadmin
- March 16, 2022
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានដាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden, នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិករាប់សិបនាក់ ទៅក្នុង «បញ្ជីបញ្ឈប់» ដែលនឹងរារាំងពួកគេមិនឱ្យចូលប្រទេសរុស្ស៊ីបានឡើយ។ ក្រៅពីលោក Biden ក៏មានមន្ត្រីអាមេរិកផ្សេងទៀតដូចជា៖ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin, ប្រធាន CIA លោក William Burns និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ក៏ស្ថិតក្នុងការដាក់ទណ្ឌកម្មនេះដែរ។ ការហាមប្រាមនេះ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីៗដោយទីក្រុងវ៉ាស៊ីនតោន ទៅលើមន្ត្រីរុស្ស៊ីជាច្រើន ខណៈពេលមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

វិធានការនេះហាក់ដូចជានិមិត្តសញ្ញាសំខាន់មួយ ខណៈពេលដែលក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងរក្សាទំនាក់ទំនងផ្លូវការ ហើយប្រសិនបើចាំបាច់គេនឹងធ្វើឱ្យប្រាកដថា អ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សនៅក្នុងបញ្ជី ក៏អាចត្រូវដាក់បញ្ជូលទៅក្នុងបញ្ជីដូចគ្នា។ អ្នកផ្សេងទៀតនៅក្នុង «បញ្ជីបញ្ឈប់» របស់រុស្ស៊ីរួមមាន៖ ទីប្រឹក្សាសន្តិសុខជាតិរងលោក Daleep Singh, ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិលោកស្រី Samantha Power, អនុរដ្ឋមន្ត្រីក្រសួងរតនាគារលោក Adewale Adeyemo និងប្រធានធនាគារ Export-Import របស់សហរដ្ឋអាមេរិកលោកស្រី Reta Jo Lewis ។ រុស្សីក៏បានហាមប្រាមលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Joe Biden និងជាអតីតរដ្ឋលេខាធិការ និងលោកស្រី Hillary Clinton ដែលមកពីគណបក្សប្រជាធិបតេយ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






