ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សង្គ្រាមបានធ្វើឱ្យប្រជាជនយេម៉ែនជាង២៩លាននាក់ជួបគ្រោះទុរភិក្ស និងបាត់បង់ការងារ

    BY autoadmin November 10, 2018
    សង្គ្រាមបានធ្វើឱ្យប្រជាជនយេម៉ែនជាង២៩លាននាក់ជួបគ្រោះទុរភិក្ស និងបាត់បង់ការងារ

    ប្រទេសយេម៉ែន៖ សង្គ្រាមបានធ្វើឱ្យប្រជាជនជាច្រើនក្នុងប្រទេសនេះបាត់បង់ទីលំនៅ​ បាត់បង់ការងារ ខ្វះស្បៀងអាហារ ពុំមានទឹកស្អាតប្រើប្រាស់ និងធ្វើឱ្យមនុស្ស ជាពិសេសគឺកុមារស្លាប់រង្គាលជារៀងរាល់ថ្ងៃដោយសារការអត់ឃ្លាន និងមិនមានជំនួយពីបរទេសគ្រប់គ្រាន់។ ហេតុនេះហើយប្រជាជននៅទីនេះសម្រេចចិត្តចាកចេញពីភូមិរបស់គេដោយថ្មើរជើងដើម្បីរកទីជម្រកថ្មីដែលអាចឱ្យពួកគេរស់រានមានជិវិតបន្តបាន​។

    បុរសម្នាក់ក្នុងចំនោមប្រជាជនយេម៉ែន ១១.៥លានអ្នកដែលកំពុងមានបញ្ហាកខ្វះស្បៀងនិងបាត់បង់ការងារធ្វើធ្ងន់ធ្ងរបានប្រាប់ Associated Press ឱ្យដឹងថា៖ ពួកគេមិនបានទទួលចំនួយពីអន្តរជាតិជាច្រើនខែមកហើយ ពេលខ្លះប្រពន្ធរបស់គាត់គឺមានត្រឹមតែកំទេចនំបុ័ងលាយជាមួយទឹក និងអំបិលឱ្យកូនៗទាំ៤របស់គាត់ហូបតែប៉ុណ្ណោះ។ ដោយសារភាពអត់ឃ្លានពីមួយថ្ងៃទៅមួយថ្ងៃទើបធ្វើឱ្យគាត់សម្រេចចិត្តចាកចេញពីភូមិដោយមិនមានយកអ្វីមកតាមខ្លួន សូម្បីតែទឹកក៏គ្មានផឹកដែរ។ សង្គ្រាមរយៈពេលជិត៤ឆ្នាំនេះបានធ្វើឱ្យមនុស្ស ២៩លាននាក់រងគ្រោះទុរ្ភិក្ស និង៨លាននាក់ទៀតគ្មានចំណីអាហារក្រៅពីអ្វីដែលភ្នាក់ងារជំនួយផ្តល់ឱ្យ។

    ចំនួនអ្នកចាកចេញពីភូមិឋានបានកើនឡើង បើតាមរាយការណ៍គេបានឱ្យដឹងថានៅខែសីហាដល់ខែកញ្ញាមនុស្សចំនួន ២០​ ០០០នាក់បានភៀសខ្លួនចេញពីព្រំដែនទីក្រុង Bani Hassan ចូលទៅក្នុងតំបន់ Abs ។ យ៉ាងណាមិញក្រុមវេជ្ជបណ្ឌិតបាននិយាយថា៖ ស្ត្រីនិងកុមារមួយចំនួនដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃកង្វះអាហារូបត្ថម្ភឬជំងឺអាសន្នរោគ និងមានផលវិបាកក្រោយសម្រាលកូនត្រូវបានស្លាប់ជាបន្តបន្ទាប់។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ក្រុមវេជ្ជសាស្ត្រចល័តនៅជុំវិញតំបន់នោះជារៀងរាល់ថ្ងៃប៉ុន្តែពួកគេបានទទួលការអនុញ្ញាតពីអាជ្ញាធរ Houthi តែ ៧ថ្ងៃកាលពីខែមុន៕

    អត្ថបទ៖ លីដា

    ប្រភព៖ aol

    Share This Post: