ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមតែមួយយប់ភ្លើងឆេះព្រៃ៣កន្លែងក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសម្លាប់មនុស្ស៩នាក់ និងបាត់ខ្លួន៣៥នាក់ (មានវីដេអូ)

    BY autoadmin November 12, 2018
    ត្រឹមតែមួយយប់ភ្លើងឆេះព្រៃ៣កន្លែងក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសម្លាប់មនុស្ស៩នាក់ និងបាត់ខ្លួន៣៥នាក់ (មានវីដេអូ)

    ហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ាមួយ បានវាយប្រហារទៅលើឆ្នេរម៉ាលីប៊ូដែលជាតំបន់ប្រជុំដោយផ្ទះតារាហូលីវូដជាច្រើនដូចជា៖ Lady Gaga, Kanye West និង Cher… ហើយវាបានធ្វើឱ្យអគារជាច្រើនឆាបឆេះ និងប្រជាពលរដ្ឋជាង ១៥០ ០០០នាក់កំពុងភៀសខ្លួនចេញពីទីនោះ។ ហើយចំណែកនៅភាគខាងជើងឯណោះវិញភ្លើងព្រៃដ៏ធំមួយទៀតបានបំផ្លាញទីក្រុងផារ៉ាដាយដោយធ្វើឱ្យមានអ្នកស្លាប់ ៩នាក់ និង ៣៥នាក់ផ្សេងទៀតបាត់ខ្លួន។ សរុបមកគឺមានករណីភ្លើងឆេះធំៗចំនួន ៣កំពុងឆាបឆេះនៅទូទាំងរដ្ឋកាលីហ្វ័រនីញ៉ា។

    ភ្លើងឆេះនេះបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍នៅជិតតំបន់ Thousand Oaks ដែលមានចំងាយ ៦៤គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចនៃទីក្រុង Los Angeles ដែលជំរុញឱ្យមានការជម្លៀសមនុស្សចំនួន ៧០ ០០០គ្រួសារ។ ភ្លើងឆេះព្រៃមួយទៀតក៏ចាប់ផ្តើមឆេះនៅក្នុងតំបន់ Thousand Oaks ដូចគ្នា។ ថ្ងៃសុក្របន្ទាប់មកអណ្តាតភ្លើងបានវាយលុកដល់តំបន់ឆ្នេរម៉ាលីប៊ូ ហើយអគ្គីភ័យនេះត្រូវបានគេឱ្យដឹងថាបានគ្របដណ្តប់លើផ្ទៃដីប្រហែល ១៤ ១៥០ហិកតា។

     

    អត្ថបទ៖ លីដា
    ប្រភព៖ bbc

    Share This Post: