ពហុកីឡដ្ឋានជាតិមរតកតេជោ បានជាប់ចំណាត់ថ្នាក់លេខ៦ ពីគេហទំព័រ StadiumDB ជាកីឡដ្ឋានល្អបំផុតប្រចាំឆ្នាំ២០២១
- BY
- autoadmin
- March 17, 2022
បើតាមការបោះឆ្នោតនៅលើគេហទំព័រ StadiumDB បានបង្ហាញថា ពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Techo National Stadium) របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៦ ជាកីឡដ្ឋានល្អបំផុតប្រចាំឆ្នាំ២០២១ ឬ Stadium of the Year 2021 នៅក្នុងការបោះឆ្នោតជំនាន់១២ របស់ខ្លួន។ វាគឺជាការស្ទង់មតិបើកចំហដ៏ធំ និងយូរអង្វែងបំផុត ហើយសម្រាប់ឆ្នាំនេះផ្ទាល់ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មានសំឡេងបោះឆ្នោះចំនួន ១២ ៨៧៣ ត្រូវបានរាប់បញ្ចូលជាផ្លូរការ។

ជម្រាបផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅលើទំហំផ្ទៃដីប្រមាណ ១៦.២២ ហិកតា សំណង់ទំហំប្រហែល ៨.២៤ ម៉ឺនម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦០,០០០ នាក់ ដោយត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១.០៥០ លានយ័ន ឬ ប្រមាណជា១៦០ ទៅ ១៧០ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីមហាមិត្តចិន ហើយអាចរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិកម្រិតពិភពលោក៕


អត្ថបទ៖ លីដា
ប្រភព៖ StadiumDB
- Share This Post:






