អន្តរជាតិ

នាយករដ្ឋមន្ត្រី​ជប៉ុន Kishida Fumio នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ 3​ថ្ងៃ ​ទៅកាន់​ប្រទេស​កម្ពុជា​ និងឥណ្ឌា នៅថ្ងៃសៅរ៍នេះ

BY
autoadmin
March 18, 2022

នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ថ្ងៃ ​ទៅកាន់​ប្រទេស​​កម្ពុជា និងឥណ្ឌា នៅ​ថ្ងៃ​សៅរ៍នេះ​។ លោក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​អ៊ុយក្រែន។ ប្រធាន​ខុទ្ទកាល័យ​លោក Matsuno Hirokazu បានឱ្យដឹងកាលពី​ថ្ងៃ​សុក្រ​ថា លោក Kishida នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ លោក Matsuno បាននិយាយថា លោក Kishida នឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក Modi ។ ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងឥណ្ឌា។

លោក Kishida ក៏គ្រោងនឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ក្រោមក្របខណ្ឌ Quad ដែលរួមមាន៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏ដូចជាប្រទេសជប៉ុន និងឥណ្ឌាផងដែរ។ លោក Matsuno បាន​កត់​សម្គាល់​ថា ប្រទេសកម្ពុជា​គឺជា​ប្រធាន​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ​នេះ។ ដូច្នេះលោក Kishida គ្រោងនឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ លោក Matsuno បាននិយាយថា លោក Kishida ក៏គ្រោងនឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែនជាមួយសមភាគីឥណ្ឌា និងកម្ពុជាផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: