ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Zelenskyy បានព្យួរ​គណបក្ស​នយោបាយ​ចំនួន ១១ ដែល​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

    BY autoadmin March 21, 2022
    លោក Zelenskyy បានព្យួរ​គណបក្ស​នយោបាយ​ចំនួន ១១ ដែល​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានផ្អាកគណបក្សនយោបាយចំនួន ១១ ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ លោកបាននិយាយថា ជំហាននេះនឹងនៅតែជាធរមាន ខណៈដែលប្រទេសអ៊ុយក្រែន កំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក ដែលបានចាប់ផ្តើមនៅពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

    លោក Zelenskyy បាននិយាយនៅក្នុងសារវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា អ្នកនយោបាយដែលមានគោលបំណងលើកកម្ពស់ការមិនចុះសម្រុងគ្នា នឹងមិនមានភាពជោគជ័យនោះទេ ហើយនឹងត្រូវបានឆ្លើយតបដោយការរិះគន់យ៉ាងខ្លាំង។ គាត់បានពន្យល់ថា សង្រ្គាមទ្រង់ទ្រាយធំដែលផ្តួចផ្តើមដោយរុស្ស៊ីបាននាំឱ្យមានការព្យួរគណបក្សទាំងនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: