ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍អគ្គិភ័យដ៏ធំនៅរដ្ឋកាលីហ្វ័រញ៉ាបានកើនឡើងដល់៣១នាក់ហើយ

    BY autoadmin November 12, 2018
    ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍អគ្គិភ័យដ៏ធំនៅរដ្ឋកាលីហ្វ័រញ៉ាបានកើនឡើងដល់៣១នាក់ហើយ

    អាមេរិក៖ យ៉ាងហោចណាស់មនុស្សចំនួន៣១នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃ៣ធំៗគឺ Camp Fire,Hill fire និង Woolsey Fire នៅភាគខាងជើងនិងខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដែលបានឆាបឆេះអគារ និងលំនៅដ្ឋានប្រជាជនរាប់ពាន់ខ្នង ហើយបានដុតបំផ្លាញផ្ទៃដីសរុប ៧៩,៣១៨.៣ ហិចតា។ មកដល់ពេលនេះភ្លើងឆេះព្រៃនៅតែបន្ត ហើយខ្យល់បក់កំពុងធ្វើឱ្យអ្នកពន្លត់អគ្គីភ័យមានការពិបាកក្នុងការសង្គ្រោះ។

    Camp Fire បានបំផ្លាញផ្ទៃដី ៤៤,១១០.៧ហិចតា និងបានឆក់យកជិវិតមនុស្ស ២៨នាក់កាលពីថ្ងៃព្រហស្បតិ៍ហើយបានវាយប្រហារយ៉ាងលឿននៅតាមសហគមន៍នៅតាមវាលទំនាប Sierra និងស្ទើរតែបំផ្លាញទីប្រជុំ Paradise ទាំងស្រុង។ យ៉ាងហោចណាស់អ្នកពន្លត់អគ្គីភ័យចំនួន ៥នាក់ត្រូវបានរងរបួសក្នុងការពន្លត់អគ្គិភ័យនេះ។ សាកសពផ្សេងៗទៀតគឺបានបន្សល់ពី Hill fire និង Woolsey Fire ដែលអគ្គីភ័យទាំងពីគឺមានការបំផ្លាញតិចតួចជាងអគ្គីភ័យ Camp Fire នេះ។ អគ្គីភ័យ Camp Fire នេះបានក្លាយជាភ្លើងឆេះព្រៃមួយក្នុងប្រវត្តិសាស្ត្រកាលីហ្វ័រនីញ៉ាដែលជាប់នៅចំណាត់ថ្នាក់លេខ១ ជាអគ្គីភ័យអាក្រក់បំផុតរបស់អាមេរិកផងដែរ។

    ប្រភព៖ abcnews

    Share This Post: