ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ តើកីឡាករអាជីពនិងកីឡាករបរទេសអាចចូលរួមប្រកួតបានទេ?
- January 18, 2018
នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះមានសំណួរជាច្រើនបានចោទសួរមកកាន់គណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះដើម្បីចង់ដឹងច្បាស់អំពីគោលការណ៍និងច្បាប់របស់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។

សំណួរមួយបានបន្ដចោទសួរមកកាន់គណៈកម្មការរៀបចំការប្រកួតនៃការប្រកួតពានរង្វាន់ Ganzberg Cup នេះថា៖ តើកីឡាករអាជីពនិងកីឡាករបរទេសអាចចូលរួមប្រកួតនេះបានដែរឫទេ? បន្ទាប់ពីមានអ្នកចូលរួមជាច្រើនបានចោទសួរសំណួរនេះមកកាន់គណៈកម្មការ ក្រុមអ្នកសារពត៌មាន Khmernote បានសុំគណៈកម្មការដើម្បីជួយពន្យល់និងជួយផ្ដល់បទសំភាសន៍អំពីបញ្ហានេះ ដើម្បីអោយអ្នកចូលរួមការប្រកួតទាំងអស់ដឹងច្បាស់អំពីគោលការណ៍និងច្បាប់របស់ការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ គណៈកម្មការម្នាក់សុំមិនបញ្ចេញឈ្មោះគាត់បានលើកឡើងថា៖ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ក្រុមហ៊ុន Ganzberg Beer បានអនុញ្ញាតិអោយក្នុងមួយក្រុមមានកីឡាករអាជីព (ជនជាតិខ្មែរ) ចំនួន 2 រូបនិងកីឡាករបរទេសចំនួន 1 រូបចូលប្រកួតនៅលើទីលាន។ ច្បាប់នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះគឺនៅលើទីលានមានកីឡាករសរុបចំនួួន 5 នាក់ ដោយគាត់សង្កត់ធ្ងន់ថា៖ ការប្រកួតយើងអនុញ្ញាតិអោយមានកីឡាករអាជីពគ្រប់រូបមកធ្វើការប្រកួតមិនថាគាត់មកពីក្លឹបណាឡើយ ប៉ុន្ដែយើងបានកំណត់ចំនួនអោយពួកគាត់លេង ដោយក្នុងពេលប្រកួតលើទីលាន មានតែកីឡាករអាជីព (ជនជាតិខ្មែរ) ចំនួន 2 រូបនិងកីឡាករបរទេសចំនួន 1 រូបតែប៉ុណ្ណោះ។ ចំណែកឯឈ្មោះកីឡាករបម្រុងវិញគឺក្នុងមួយក្រុមអាចដាក់ឈ្មោះកីឡាករអាជីពទាំងជនជាតិខ្មែរនិងបរទេសប៉ុន្មាននាក់ក៏បានដែរ ប៉ុន្ដែហាមដាច់ខាតត្រូវគោរពតាមគោលការណ៍របស់ក្រុមហ៊ុន Ganzberg Beer។

ការប្រកួតវគ្គជម្រុះ Live Show ក្នុងពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 1 នឹងចាប់ផ្ដើមនៅក្នុងថ្ងៃអាទិត្យ ទី 21 ខែមករា ខាងមុខនេះ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV។ ប្រាក់រង្វាន់ជ័យលាភីក្នុងរដូវកាលទី 3 នេះគឺមានចំនួន 15000$។

បុត្រ
- Share This Post:






