ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រមសីលធម៌សង្គមត្រួសៗទាំង២០ ដែលអ្នកគួរតែយល់ដឹង ដើម្បីជាទម្លាប់ល្អក្នុងសង្គម!

    BY autoadmin November 12, 2018
    ក្រមសីលធម៌សង្គមត្រួសៗទាំង២០ ដែលអ្នកគួរតែយល់ដឹង ដើម្បីជាទម្លាប់ល្អក្នុងសង្គម!

    ក្រមសីលធម៌សង្គម (​Social Etiquette) គឺជាក្រមសីលធម៌មួយដែលបង្ហាញពីឥរិយាបថសាមញ្ញធម្មតានៅក្នុងសង្គម ថ្នាក់រៀន ឬស្ថាប័នផ្សេងៗ។ ក្រមសីលធម៌សង្គម (​Social Etiquette) បង្ហាញពីការគោរពចំពោះខ្លួនឯង និងមនុស្សគ្រប់គ្នានៅលើភពផែនដី។ ក្នុងពិភពលោកមួយដែលសម្បូរទៅដោយមនុស្សឈ្លើយ យើងគួរតែមានភាពគួរសម​ដើម្បីជាទំនាក់ទំនងល្អដល់សង្គមមួយរបស់យើង​ ហើយខាងក្រោមនេះគឺជាក្រមសីលធម៌សង្គមទាំង​២០ ដើម្បីចែករំលែកភាពទន់ភ្លន់​ទៅកាន់អ្នកនៅជុំវិញខ្លួន៖

    ១. ត្រូវនិយាយថា “សូម” និង “អរគុណ” ជាពិសេសចំពោះអ្នកដែលជិតស្និទ្ធបំផុត។
    ២. ត្រូវញញឹម! មិនថាអ្នកគិតលុយ បុគ្គលិកធនាគារ ឬសហការីរបស់អ្នកនោះទេអ្នកត្រូវតែញញឹមដាក់ពួកគេ​ ទោះបីជាពួកគាត់មិនញញឹមដាក់អ្នកវិញក៏ដោយ។
    ៣. ជួយចាំទ្វារបុគ្គលដែលមកដល់តាមក្រោយអ្នក ហើយបើមានអ្នកដទៃជួយចាំទ្វារឱ្យអ្នក ត្រូវនិយាយថា«អរគុណ»​ ជានិច្ច!
    ៤. ចេញទៅខាងក្រៅដើម្បីឆ្លើយទូរស័ព្ទ ពីព្រោះគ្មានអ្នកណានឹងសប្បាយចិត្តជាមួយសំឡេងរំខានរបស់អ្នកទេ។
    ៥. បើកផ្លូវឱ្យគេទៅមុន ព្រោះបើអ្នកមិនសូវជាប្រញាប់ទេគួរតែឱ្យអ្នកដែលប្រញាប់ជាងយើងគេទៅមុន។
    ៦. សម្លឹងមើលទៅមនុស្សដែលកំពុងនិយាយមកកាន់អ្នក មិនគួរសម្លឹងតែស្មាតហ្វូនរបស់អ្នកឡើយ!
    ៧. ចំណាំឈ្មោះអ្នកដែលយើងស្គាល់
    ៨. សរសេរសំបុត្រដោយផ្ទាល់ដៃ​ ជាពិសេសសំបុត្រអរគុណ​ឬជូនពរថ្ងៃកំណើតអ្នកណាមួយ​ ដែលធ្វើបែបនេះគឺសម្តែងឱ្យឃើញថាអ្នកពិតជាយកចិត្តទុកដាក់លើបុគ្គលនោះ។
    ៩. មិនគួរប្រើប្រាស់ស្មាតហ្វូនពេលកំពុងបរិភោគអាហារ វាជាទម្លាប់អាក្រក់។
    ១០. មកឱ្យទាន់ពេល​! ពិតណាស់ថាអ្នកណាក៏រវល់ដែរ ដូច្នេះកុំធ្វើឱ្យគេពិបាកដោយចាំយើងម្នាក់។
    ១១. ត្រូវសួរឱ្យដឹងរឿងមុនពេលអ្នកប្រកាសអ្វីមួយ ត្រូវណាស់ពីព្រោះអ្នកមិនមែនជាអ្នករាយការណ៍អាជីបនោះទេ។
    ១២. រក្សាភាពស្ងៀមស្ងាត់នៅក្នុងកន្លែងធ្វើការ។
    ១៣.​ ចាប់ដៃគ្នាដោយសម្លឹងមើលមុខគ្នាយ៉ាងមានភាពជឿជាក់។
    ១៤. មិនត្រូវយករបស់ដែលមានក្លិនមិនល្អមកកន្លែងធ្វើការ ដែលវាធ្វើឱ្យខូចបរិយាកាសក្នុងកន្លែងធ្វើការ។
    ១៥. លាងដៃក្រោយចេញពីបន្ទប់ទឹក។
    ១៦. លាងសម្អាតរបស់ដែលអ្នកប្រើរួច​ដោយខ្លួនអ្នក ដោយមិនចាំបាច់ឱ្យគេរវល់ដោយសារអ្នក។
    ១៧. ដាក់កៅអីក្រោមតុនៅពេលដែលអ្នកឈប់ប្រើប្រាស់។
    ១៨. ពេលបរិភោគអាហារត្រូវចាំដំណាលគ្នាមិនថាអ្នកឃ្លានជាងគេយ៉ាងណា។
    ១៩. គួរតែនៅផ្ទះពេលដែលអ្នកឈឺ ព្រោះអ្នកអាចនឹងចម្លងជំងឺដល់អ្នកដទៃពេលដែលអ្នកចេញមកក្រៅទាំងឈឺ។
    ២០.​ គោះមុនពេលបើកទ្វារ​

    ខាងលើនេះគ្រាន់តែជាក្រមសីលធម៌សង្គម (​Social Etiquette) ខ្លះតែប៉ុណ្ណោះហើយវាមានច្រើនជាង ៣០ផ្សេងទៀតដែលអ្នកគួរយល់ដឹងដើម្បីឱ្យអ្នកមានទំនាក់ទំនងល្អក្នុងសង្គមរបស់អ្នក៕

     

    អត្ថបទ៖ លីដា
    ប្រភព៖ yahoo

    Share This Post: