ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Stan Lee អ្នកសរសេរសៀវភៅត្លុកល្បីៗដូចជា Iron Man, Spider Man បានលាចាកលោកហើយ

    BY Khmernote Media November 13, 2018
    លោក Stan Lee អ្នកសរសេរសៀវភៅត្លុកល្បីៗដូចជា Iron Man, Spider Man បានលាចាកលោកហើយ

    លោក Stan Lee អ្នកនិពន្ធរឿងជនជាតិអាមេរិកដ៏ល្បីម្នាក់ និងជាអតីតប្រធានក្រុមហ៊ុនផលិតខ្សែភាពយន្ត Marvel Comics ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយ ខណៈដែលលោកមានអាយុ ៩៥ ឆ្នាំ។ កន្លងមកលោក Stan Lee ធ្លាប់និពន្ធរឿងល្បីៗជាច្រើនដូចជារឿង Spider-Man, The Incredible Hulk ,The Fantastic Four, X-Man, Ant-Man, Iron-Man និងរឿងល្បីៗជាច្រើនទៀត។ លោក Stan Lee កើតនៅក្នុងឆ្នាំ ១៩២២ និងជាជនភៀសខ្លួនជ្វីហ្វមកពីប្រទេសរ៉ូម៉ានី មុនពេលគាត់មករស់នៅក្នុងសហរដ្ឋអាមេរិក។

    លោកមានកូនពីរនាក់ និងប្រពន្ធម្នាក់ដែលបានស្លាប់កាលពីឆ្នាំ ២០១៧។ លោកបានផ្តើមធ្វើការងារជាអ្នកនិពន្ធរឿងកំប្លែងចាប់តាំងពីអាយុ ១៨ ឆ្នាំមកម្លះ ហើយរឿងរបស់លោកតែងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនា។ ក្រោយមកពេលគាត់មានអាយុ ៤០ ឆ្នាំ គាត់បានបោះបង់ការនិពន្ធរឿងបែបកំប្លែង និងបានប្តូរទៅនិពន្ធរឿងដែលមានតួអង្គប្លែកខុសពីមនុស្សធម្មតាទៅវិញដូចជារឿង ដែលបានរៀបរាប់ខាងលើនេះជាដើម។ ក្រោយមកទៀតរឿងដែលគាត់បានសរសេរនោះទទួលបានការគាំទ្រជាខ្លាំង និងត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តទៀតផង ហើយខ្សែភាពយន្តទាំងនោះរឹតតែមានការគាំទ្ររខ្លាំងទូទាំងពិភពលោក។

    លោក Stan Lee ត្រូវបានគេធ្វើការប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិជាច្រើនរយលានដុល្លារពីអាជីពរបស់គាត់។ លោកត្រូវបាន គេចាត់ទុកថាជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយការស្លាប់របស់គាត់នេះបានធ្វើឲ្យតារាសម្តែងល្បីៗនៅហូលីវូតមានការស្ដោកស្តាយជាខ្លាំងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay