សត្វឆ្កែស្មោះត្រង់អង្គុយកាន់ទុក្ខកន្លែងដដែលជិត៣ខែ ក្រោយម្ចាស់វាបានស្លាប់បាត់បង់ជីវិត (មានវិដេអូ)
ម៉ុងហ្គោលី៖ សត្វឆ្កែដ៏ស្មោះត្រង់មួយនេះបានកាន់ទុក្ខម្ចាស់វារយៈពេលជាង៨០ថ្ងៃមកហើយបន្ទាប់ពីម្ចាស់វាបានស្លាប់ ហើយភាពស្មោះត្រង់របស់វាបានធ្វើឱ្យមានភាពល្បីល្បាញលើប្រព័ន្ធអនឡាញនៅក្នុងប្រទេសចិន។ វិដេអូឆ្កែដ៏ស្មោះត្រង់អង្គុយកាន់ទុក្ខម្ចាស់របស់វា ដែលបានស្លាប់លើផ្លូវមួយក្នុងទីក្រុង Hohhot ប្រទេសម៉ុងហ្គោលី ទទួលបានចំនួនមើល ១,៤លានដងនៅលើបណ្តាញសង្គមដ៏ល្បីរបស់ចិន Sina Weibo microblog។ សត្វឆ្កែនេះត្រូវបានគេឃើញនៅលើផ្លូវជារៀងរាល់ថ្ងៃចាប់តាំងពីម្ចាស់របស់វាបានស្លាប់កាលពីថ្ងៃទី២១ ខែសីហា។ មានមនុស្សជាច្រើនព្យាយាមជួយយកវាចេញពីទីនោះ ប៉ុន្តែវាតែងតែរត់ចេញ គ្មានអ្នកណាចាប់វាបានទេ។
អ្នកបើកបរម្នាក់បាននិយាយថា៖ «អ្នកបើកបរលើផ្លូវនេះតែងតែផ្តល់អាហារខ្លះៗដល់ឆ្កែមួយក្បាលនេះ ប៉ុន្តែនៅពេលវាឃើញពួកយើង វានឹងរត់ចេញភ្លាម» «ទំនាក់ទំនងរបស់ម្ចាស់វាជាមួយនឹងម្ចាស់វាគឺមានភាពស៊ីជម្រៅណាស់ ហើយបន្ទាប់ពីម្ចាស់វាត្រូវបានគេសម្លាប់ឆ្កែតូចនេះនៅតែយាមនៅទីនេះ»
វិដេអូនេះត្រូវបានគេបង្ហោះកាលពីថ្ងៃទី១០ ខែវិច្ឆិកានៅលើបណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមជំនួសឱ្យ Twitter និង Facebook នៅក្នុងប្រទេសចិន ហើយថែមទាំងមានអ្នកឱ្យមតិថា «ឆ្កែដ៏ស្មោះ» យ៉ាងច្រើន។ ឆ្កែដ៏ស្មោះចំពោះម្ចាស់នេះមិនមែនទើបតែមាននោះទេ សូម្បីនៅក្នុងប្រទេសជប៉ុន Hachiko Akita គឺចាប់ផ្តើមល្បីល្បាញនៅក្នុងឆ្នាំ១៩២០ ដោយសារឆ្កែមួយក្បាលនេះរង់ចាំម្ចាស់នៅឯស្ថានីយ៍រថភ្លើងមួយរៀងរាល់ថ្ងៃ ហើយបន្តចាំរហូតដល់៩ឆ្នាំ។


អត្ថបទ៖ លីដា
ប្រភព៖ BBC