ក្រុមហ៊ុន Ganzberg Beer បានធ្វើសន្និសីទកាសែតសារពត៌មានស្ដីពីការប្រកួតបាល់ទាត់ពានរង្វាន់ Ganzberg Cup រដូវកាលទី 3
- January 13, 2018
កាលពីព្រឹកមិញនេះ ក្រុមហ៊ុន Ganzberg Beer បានធ្វើសន្និសីទកាសែតសារពត៌មានស្ដីពីការប្រកួតបាល់ទាត់ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នៅឯស្ថានីយ៍ទូរទស្សន៍ MYTV។
បន្ទាប់ពីការប្រកួតវគ្គជម្រុះតាមតំបន់ទាំង 5 បានបញ្ចប់ដោយភាពរលួននឹងរកឃើញ 48 ក្រុមឡើងទៅវគ្គជម្រុះ Live Show នោះកាលពីព្រឹកមិញនេះ ក្រុមហ៊ុន Ganzberg Beer បានសម្រេចចិត្តធ្វើសន្និសីទកាសែតសារពត៌មានស្ដីពីគោលការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ ការប្រកួតវគ្គជម្រុះ Live Show ក្រុមហ៊ុន Ganzberg Beer បានកំណត់យកថ្ងៃទី 21 ខែមករា ឆ្នាំ 2018 នេះដើម្បីចាប់ផ្ដើមការប្រកួតវគ្គជម្រុះ Live Show សប្ដាហ៍ទី 1 នៅឯទីលាន T-Soccer។

ការប្រកួតវគ្គ Live Show នេះគឺមានរយៈពេល 6 ខែ ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី 21 ខែមករា ឆ្នាំ 2018 នេះរហូតដល់ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ 2018។ គោលការណ៍នៃការប្រកួតគឺក្រុមដែលឈ្នះមានសិទ្ធិឡើងទៅវគ្គបន្ទាប់ ខណៈដែលក្រុមដែលទទួលបានបរាជ័យអស់សិទ្ធិក្នុងការបន្ដដំណើរទៅកាន់វគ្គបន្ទាប់។ ការប្រកួតក្នុងរដូវកាលទី 3 ក្នុងពានរង្វាន់ Ganzberg Cup នេះគឺក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងមិនមែនការប្រកួតប្រជែងគ្នាដើម្បីរកក្រុមដែលទទួលបានជ័យលាភីលេខ 3 ដូចរដូវកាលរាល់ដងទេ។ ប៉ុន្ដែក្រុមដែលឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះនឹងទទួលបានប្រាក់រង្វាន់ពីក្រុមហ៊ុន Ganzberg Beer។

ប្រាក់រង្វាន់ជ័យលាភីប្រចាំរដូវកាលទី 3 ក្នុងពានរង្វាន់ Ganzberg Cup នេះគឺក្រុមហ៊ុន Ganzberg Beer បានរក្សាប្រាក់រង្វាន់នៅដដែលគឺប្រាក់រង្វាន់ជ័យលាភីនឹងទទួលបាន 15000$ រួមទាំងពានរង្វាន់ Ganzberg Cup រដូវកាលទី 3។ ការប្រកួតវគ្គ Live Show នឹងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ចាប់ពីថ្ងៃទី 21 ខែមករា ឆ្នាំ 2018 នេះតទៅ៕


បុត្រ
- Share This Post:






