ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មកមើលទិដ្ឋភាពខាងក្នុងផ្សារទំនើបធំជាងគេរបស់ថៃ ដែលចំណាយប្រាក់អស់រាប់ពាន់លានដុល្លារ មានទាំងរចនាបទបែបសម័យ និងបែបបុរាណ

    BY Khmernote Media November 13, 2018
    មកមើលទិដ្ឋភាពខាងក្នុងផ្សារទំនើបធំជាងគេរបស់ថៃ ដែលចំណាយប្រាក់អស់រាប់ពាន់លានដុល្លារ មានទាំងរចនាបទបែបសម័យ និងបែបបុរាណ

    ថៃ៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ផ្សារទំនើប Iconsiam ដែលជាផ្សារទំនើបធំជាងគេបំផុតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានបើកសម្ពាធជាផ្លូវការ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ផ្សារទំនើបដ៏ធំសម្បើមនេះបានសាងសង់ឡើងនៅលើផ្ទៃដីជាង៥២ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅមាត់ទន្លេចៅផ្រះយ៉ា ដោយចំណាយទឹកប្រាក់សាងសង់ចំនួន៥៤ពាន់លានបាត (ប្រហែល ១,៦ពាន់លានដុល្លារ) និងចំណាយរយៈពេលសាងសង់ចំនួន៥ឆ្នាំឯណោះ។

    ផ្សារទំនើប Iconsiam នេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Siam Piwat ដែលជាម្ចាស់ផ្សារទំនើបដ៏ល្បីឈ្មោះ Siam Paragon និងមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនទៀតផងដែរ។ ផ្សារទំនើប Iconsiam ដ៏ធំនេះត្រូវបានអភិវឌ្ឍឡើងមានទាំងរចនាបទបែបសម័យ និងបែបបុរាណ គួរឲ្យទាក់ទាញយ៉ាងខ្លាំង។ តោះឥលូវយើងមកមើលទិដ្ឋភាពនៅក្នុងផ្សារទំនើបនេះទាំងអស់គ្នា៖

    អត្ថបទ៖ សេម
    រូបភាព៖ ไปคนเดียว+

    Share This Post:
    MPO4D jitutoto mpo4d Mpoplay