Laczette បោះបង់ឱកាសចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្រោយពេលបារាំងកោះហៅរូបគេត្រលប់មកកាន់ក្រុមជម្រើសជាតិវិញ
- November 13, 2018
ខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Alexandre Lacazette បានច្រានចោលឱកាសចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់បារាំងកោះហៅរូបគេចូលរួមជាមួយនឹងក្រុមជម្រើសជាតិសារឡើងវិញ។

ខ្សែប្រយុទ្ធ Alexandre Lacazette ត្រូវបានលោក Didier Deschamps កោះហៅចូលក្រុមជម្រើសជាតិសារជាថ្មីជាមួយនឹងខ្សែបម្រើប្រយុទ្ធ Anthony Martial ប៉ុន្ដែខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះបែរជាច្រានចោលឱកាសចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំងទៅវិញ ដោយរូបគេមិនបានឆ្លើយតបនឹងការកោះហៅរបស់លោក Didier Deschamps ឡើយ។ ក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធ Alexandre Lacazette ពិតជាបានចូលរួមនិងសប្បាយរីករាយចំពោះទំរង់លេងរបស់គេនៅឯក្លឹបកាំភ្លើងធំ Arsenal មែនទែន ដោយក្នុង 9 ប្រកួតខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានសុតបញ្ចូលទីដល់ទៅ 5 គ្រាប់ក្រោមការដឹកនាំរបស់លោក Unai Emery។
នៅក្នុងសន្និសីទកាសែតពេលកោះហៅកីឡាករ លោក Didier Deschamps បាននិយាយថា៖ វាជាការពិតដែលថាគាត់កំពុងលេងក្នុងរដូវកាលដ៏ល្អមួយ ជាពិសេសគាត់កំពុងមានប្រសិទ្ធិភាពខ្លាំង។ ការជ្រើសរើសកីឡាករក្នុងកំឡុងពេល World Cup វាត្រូវមានការប្រកួតប្រជែងច្រើនដើម្បីជម្រាញ់យកកីឡាករល្អមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំង។ ប៉ុន្ដែពេលនេះខ្ញុំមិនជ្រើសរើសយកកីឡាករដែលមានតួនាទីដដែលៗទេ ខ្ញុំត្រូវមានការផ្លាស់ប្ដូរខ្លះសម្រាប់ក្រុម។

បុត្រ
ប្រភព៖ Goal
- Share This Post:






