លោក Antonio Conte បដិសេធមិនទទួលយកការងារនៅឯក្លឹបអធិរាជសរ Real Madrid
- November 13, 2018
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បានបញ្ជាក់ថា៖ លោកនឹងរង់ចាំឱកាសត្រលប់មកកាន់ការដឹកនាំវិញរហូតដល់ខែមិថុនាខាងមុខ ខណៈដែលពេលនេះក្លឹបអធិរាជសរ Real Madrid កំពុងមានទំនាក់ទំនងជាមួយនឹងរូបលោក។

គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះបានចាកចេញពីក្លឹបតោខៀវ Chelsea កាលពីពេលបញ្ចប់រដូវកាលមុន ដោយលោក Conte បានជួយឲ្យក្លឹបតោខៀវ Chelsea ឈ្នះពានរង្វាន់ Premier League 1 ដងនិងពានរង្វាន់ FA Cup 2 ឆ្នាំជាប់គ្នា។ បន្ទាប់ពីចាកចេញពីក្លឹបតោខៀវ Chelsea លោក Antonio Conte ត្រូវបានក្លឹបអធិរាជសរ Real Madrid ទាក់ទងរូបលោកយកទៅជំនួសដំណែងលោក Julen Lopetegui ប៉ុន្ដែចុងក្រោយ Real Madrid បែរជាយកលោក Santiago Solari មកជំនួសដំណែងទៅវិញ។ ហើយ 4 ប្រកួតដំបូងរបស់លោក Solari ក្នុងការដឹកនាំក្លឹប Real Madrid គឺទទួលបានជោគជ័យទាំងអស់។
លោក Antonio Conte បាននិយាយទៅកាន់សារពត៌មាន Sky Sports ថា៖ ចំពោះ Real Madrid ដូចដែលខ្ញុំឃើញ ខ្ញុំនឹងរង់ចាំឱកាសនេះរហូតដល់ខែមិថុនាដើម្បីត្រលប់ទៅកាន់ដឹកនាំវិញ។ ខ្ញុំនឹងចាំដល់ពេលបញ្ចប់រដូវកាលនេះដើម្បីចាប់ផ្ដើមជាមួយនឹងការងារថ្មីរបស់ខ្ញុំ។ ប៉ុន្ដែក្នុងរយៈពេល 3 ខែខ្ញុំអាចផ្លាស់ប្ដូរចិត្តបានគ្រប់ពេល ហើយនិងបដិសេធអ្វីៗដែលខ្ញុំធ្លាប់គិតពីមុន។ ប្រសិនបើតាមការគិតរបស់ខ្ញុំវិញ ខ្ញុំចង់ទៅដឹកនាំនៅអុីតាលីវិញ ព្រោះខ្ញុំនៅទីនោះ ហើយហ្វឹកហាត់នៅទីនោះរាល់ថ្ងៃ។ វាពិតជាពិបាកក្នុងការត្រលប់ទៅកាន់ Juventus វិញប៉ុន្ដែវាអាចនឹងពិបាកប្រជែងបន្ដិចដោយសារតែ Juventus កំពុងពង្រឹងសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយពេលនេះខ្ញុំត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍។

បុុត្រ
ប្រភព៖ Goal
- Share This Post:






