តំបន់អស្ចារ្យទាំង០៥នេះអាចនឹងត្រូវបាត់បង់ជារៀងរហូតក្នុងពេលខាងមុខ
ពិភពលោកយើងនេះគឺសម្បូរទៅដោយកន្លែងស្រស់ស្អាតជាច្រើន ដែលបន្សល់ពីមនុស្សបុរាណ និងធម្មជាតិ។ តែយ៉ាងណាមិញគ្មានអ្វី ដែលអាចនៅបានជាអមតៈនោះទេ ដោយសារការបំពុលបរិស្ថានមានកាន់តែច្រើនឡើងៗ ឥទ្ធិពលផ្ទះកញ្ចក់នាំឱ្យមានការរលាយផ្ទាំងទឹកកក និងបង្កើនកម្រិតទឹកសមុទ្រផ្សេងៗ ហើយយូរៗទៅកន្លែងទាំងនោះនឹងបាត់បង់ដោយសារគ្រោះថ្នាក់ទាំងនេះ។ ដូច្នេះហើយប្រសិនជាអ្នកមានឱកាស និងថវិកាគ្រប់គ្រាន់អ្នកគួរតែទៅលេងនៅតំបន់កម្សាន្តទាំងនេះមុនពេលវានឹងបាត់បង់ពីផែនដីរបស់យើងជារៀងរហូតដោយការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការអភិវឌ្ឍដែលមិនចេះស្បើយ។ ខាងក្រោមនេះគឺជាកន្លែងកម្សាន្តទាំង៥ ដែលអ្នកគួរតែទៅលេង៖
១. កំពែងផ្កាថ្មដ៏អស្ចារ្យរបស់អូស្ត្រាលី៖ កំពែងផ្កាថ្មដ៏អស្ចារ្យនេះពោរពេញទៅដោយទឹកពណ៌ខៀវស្រងាត់ដែលសម្បូរទៅដោយមច្ឆាជាង ១ ៥០០ប្រភេទ គ្របដណ្តប់លើផ្ទៃដីចំនួន ១ ៦៨០ម៉ាយ និងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងជាងមុនទៅទៀត។ ក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះរបាយការណ៍បានបញ្ជាក់ថាផ្កាថ្មចំនួន៥០ភាគរយបានបាត់បង់ដោយសារការកើនកម្តៅ ហើយគេប៉ាន់ស្មានថាកំពែងផ្កាថ្មដ៏អស្ចារ្យនេះនឹងត្រូវបានខូចខាតជាស្ថាពរនៅឆ្នាំ២០៣០ បើមិនមានការចាត់វិធានការណាមួយនោះ។

២. ព្រៃអាម៉ាហ្សូនរបស់អាហ្វ្រិកខាងត្បូង៖២០%នៃអុកស៊ីសែនរបស់ពិភពលោកគឺបានមកពីព្រៃត្រូពិចដ៏ធំបំផុតមួយនេះ។ ព្រៃអាម៉ាហ្សូនគ្របដណ្តប់លើផ្ទៃដី ១,៤ពាន់លានអាក្រេ ហើយព្រៃត្រូពិចនេះក៏ជាជម្រកសម្រាប់សត្វបក្សី ២០%ផងដែរ។ ការកាប់បំផ្លាញព្រៃឈើ ការជីករ៉ែ និងការឡើងកម្តៅផែនដីធ្វើឱ្យព្រៃឈើមួយនេះអាចប្រឈមនឹងហានិភ័យក្នុងរយៈពេល ៥០ឆ្នាំខាងមុខ។

៣.ឧទ្យានជាតិទឹកកករបស់អាមេរិក៖ ចាប់ផ្តើមពីមាន ១៥០ផ្ទាំងទឹកកករីករាលដាលនៅទូទាំងកន្លែង រហូតធ្លាក់សល់ត្រឹមតែ ២៥ផ្ទាំងទឹកកកនាពេលបច្ចុប្បន្ន ហើយអ្នកវិទ្យាសាស្ត្រសន្មតថានឹងគ្មានផ្ទាំងទឹកកកសោះនៅឆ្នាំ ២០៣០។

៤. វិមាន Taj Mahal របស់ប្រទេសឥណ្ឌា៖ វិមានមួយក្នុងចំណោមវិមានដ៏ធំអស្ចារ្យគឺ Taj Mahal, វិមាននេះបានទទួលភ្ញៀវទេសចរជាច្រើននៅទូទាំងពិភពលោក ហើយវិមាននេះប្រហែលជាអាចនឹងត្រូវបិទទ្វារជារៀងរហូត ដោយសារកត្តាមនុស្ស ការបំពុលបរិយាកាស កង្វក់ទឹកតាមទន្លេ និងការពុកផុយនៃវិមានចាស់នេះ។

៥.មហាកំពែងរបស់ចិន៖ ជាជញ្ជាំងដែលវែងជាងគេបំផុតជាងគេលើពិភពលោកលាតសន្ធឹងដល់ជាង ១៣ ០០០ម៉ាយល៍ ប៉ុន្តែវាជារឿងគួរឱ្យសោកស្តាយដែលមានត្រឹមតែ ៩ភាគរយនៃជញ្ជាំងស្ថិតក្នុងស្ថានភាពនៅល្អ។

អត្ថបទ៖ លីដា
ប្រភព៖ newsnation