អតីតក្រុមជើងឯករងប្រចាំរដូវកាលទី 2 ក្រុម Home Sport Original សង្ឃឹមតែ 60% ប៉ុណ្ណោះក្នុងការយកឈ្នះក្រុម Panda 2R Sport FC ដែលជាក្រុមចំណូលថ្មី
កាលពីម្សិលម្ងៃក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម Home Sport FC ស្របគ្នានឹងការធ្វើបទសំភាសន៍នោះអ្នកតំណាងក្រុម Home Sport FC ក៏ជាអ្នកតំណាងក្រុម Home Sport Original ដូចគ្នាដែលក្រុម Home Sport Original ត្រូវប៉ះជាមួយនឹងក្រុម Panda 2R Sport FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 4 ក្នុងថ្ងៃអាទិត្យនេះ។

រូបតំណាង
នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Home Sport នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម Home Sport គាត់បានដាក់ចូលរួមប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ដល់ទៅ 3 ក្រុមឯណោះដើម្បីប្រជែងដណ្ដើមពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ អ្នកតំណាងក្រុម Home Sport បាននិយាយថា៖ ចំណែកឯក្រុម Panda 2R Sport FC ដែលត្រូវប៉ះគ្នាជាមួយនឹងក្រុម Home Sport Original នេះគាត់យល់ឃើញថា ក្រុម Panda 2R Sport FC គឺជាក្រុមចំណូលថ្មីក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះប៉ុន្ដែលោកមិនបានមើលស្រាលក្រុមដែលទើបតែចូលមួយនេះទេ ដោយសារតែក្រុមមួយនេះធ្វើបានល្អនៅក្នុងវគ្គជម្រុះប្រចាំរាជធានីភ្នំពេញ។
ចំពោះកីឡាកររបស់ក្រុម Home Sport Original វិញគាត់បានបង្ហើបថា៖ នៅក្នុងក្រុម Home Sport Original គឺគ្មានកីឡាករបរទេសទេ ប៉ុន្ដែមានកីឡាករអាជីពពីរនាក់ដែលមកពីក្លឹប ភ្នំពេញក្រោន។ អ្នកតំណាងក្រុម Home Sport Original បានលើកឡើងថា៖ ទោះបីជាក្រុម Home Sport Original ធ្លាប់ទទួលបានជើងឯករងកាលពីរដូវកាលទី 2 មែនពិត ប៉ុន្ដែលោកមានសង្ឃឹមតែ 60% ប៉ុណ្ណោះក្នុងការយកឈ្នះក្រុម Panda 2R Sport FC ព្រោះគាត់គិតថាក្រុមមួយនេះមានសមត្ថភាពល្អគួរសមទើបគាត់មិនហ៊ានរំពឹងឈ្នះខ្ពស់ ប៉ុន្ដែទោះជាយ៉ាងណាគាត់ជឿជាក់លើសមត្ថភាពរបស់កូនក្រុមគាត់ Home Sport Original ថានឹងអាចធ្វើបានល្អ។
កុំភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។
របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

រូបតំណាង

រូបតំណាង

រូបតំណាង
បុត្រ